ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឡាន​ពេទ្យ នឹងម៉ូតូ​​សណ្តោងបុ​កគ្នា​ បណ្តាល​ឲ្យស្លា​ប់ម្នាក់ ខណ:បញ្ជូនទៅមន្ទី​ពេទ្យ
Thu,03 December 2020 (Time 09:48 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 539នាក់)


ខេត្តព្រះសីហនុ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពេទ្យ និងម៉ូតូសណ្ដោងរ៉ឺម៉ក​(លក់ផ្កា)​បើកបរក្នុងទិសដៅស្របគ្នា ពីព្រះសីហនុ-ភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណ:បញ្ជូន​ទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់នេះបាន​កើត​ឡើងនៅវេលាម៉ោង៦និង២០នាទី​ ព្រឹក ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុច​ចន្លោះគីឡូម៉ែត្រ១២០-១២១​ ស្ថិតក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

បើតាមប្រភពព័ត៌មា​នពីកន្លែងកើតហេតុ​បាន​ឲ្យដឹងថា មុនពេល​កើតហេតុ​គេបានឃើញរថយន្តស​ង្រ្គោះ​(ឡានពេទ្យ)​ ពណ៌ស​ ស្លាកលេខ​រដ្ឋ​១២-២​ ០៩១១​ បានបុកគ្នា​ជាមួយម៉ូតូ​ម៉ាក​វេវ​ ពណ៌ខ្មៅ​ គ្មាន​ស្លាក​លេខ សណ្តោងរ៉ឺ​ម៉ក(លក់ផ្កា​) បើក​ដោយ​ឈ្មោះ​ រាម​ ទូច​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មានទី​លំនៅភូមិ​ស្នាយពល​ ឃុំរការ ស្រុកពារាំង​ ខេត្តព្រៃវែង​ រងរបួសធ្ងន់​ បញ្ជូនមកមណ្ឌល​សុខភាព​តក្កវិទ ដើម្បី​សង្រ្គោះ​ក៏ដាច់ខ្យល់ស្លាប់តែម្តង។ចំណែគអ្នកបើកបររថយន្តក្រោយពីកើតហេតុភ្លាម​​បាន​រត់គេចបាត់​ស្រមោល។

​សាកសពនៅមណ្ឌលសុខភាពភាពតក្កវិទ​ រង់ចាំក្រុមគ្រូសារមកទទួល​ យកទៅធ្វើបុណ្យតាមប្រ​ពៃណី​។ដោយឡែក​មធ្យោបាយ​រថយន្តនឹ​ងម៉ូតូត្រូវបា​នយកមករក្សាទុក​នៅអធិការដ្ឋានន​គរបាល​ស្រុកកំពង់សីលា​ រងចាំដោះស្រាយគ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3736 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140874 នាក់
ខែនេះ :
514631 នាក់
3 ខែនេះ :
1110834 នាក់
សរុប :
17632888 នាក់