ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋ​បាល​ក្រុង​ប៉ោយប៉ែត និមន្ត​ព្រះ​សង្ឃ​ចំ​នួន៥​៤អង្គ​ សូត្រមន្ត ​រាប់​បាត្រ​ បួងសួង​សុំសេចក្តីសុខ តា​ម​ប្រ​ពៃណី​ព្រះពុទ្ធសា​សនា នៅ​អាស្រ​ម​លោក​យាយ​ម៉ៅ ដើម​ពោធិ៍
Thu,31 December 2020 (Time 11:36 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តបន្ទាយមានជ័យ៖​ស្រប​ពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០ ​ឈានចូល​ឆ្នាំ២០២១ នៅព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០​ រដ្ឋបា​លក្រុងប៉ោយប៉ែតដឹក​នាំ​ដោយ​លោក គាត់ ហ៊ុល អភិបាល​នៃគ​ណៈ​អ​ភិបា​ល​ក្រុង​​ លោក​ឧត្តមសេនី​យ៍ត្រី អ៊ុំ ​សុផល​ ស្នង​ការរង​ខេត្តបន្ទាយ​មានជ័យ កម្លាំង​នគ​បាល​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោ​យលោ​កវរសេនីយ៍ឯក សៅ សារឿន អធិការ​នគបាលក្រុង លោកឧ​កញ្ញ៉ា ឡាច ប៊ុន លី​ម ​អគ្គនាយកក្រុ​មហ៊ុនបុរី​មានជ័​យ រួមនឹងប្រជាព​លរដ្ឋ បាននិម​ន្តព្រះ​សង្ឃ​ចំនួ​ន៥៤​អង្គ សូត្រមន្ត ​និង​រាប់​បាត្រ​ បួង​សួង​សុំ​សេចក្តី​សុខ​ដល់​អ្នកដំណើរ​ទាំងអស់​ឲ្យជៀស​ផុត​ពី​គ្រោះថ្នាក់​នានា ​ពិសេស​គ្រោះថ្នាក់​ចរចរ​ណ៍តែម្តង ពីបារមីលោ​កយាយ​ម៉ៅ ដើម​ពោធិ៍ ដែលប្រជាពល​រដ្ឋខ្មែរ​មា​នជំនឿថាពូកែស័ក្កសិទ្ធិ នៅចំ​ណុច​អា​ស្រម​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិតនៅ​ក្នុងភូមិ​អណ្ដូង​ថ្ម​មា​ស សង្កាត់​ផ្សារ​កណ្ដា​ល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទា​យមានជ័យ។

ពិធីនេះបានប្រារព្ធឡើង​តា​ម​កន្លងប្រ​ពៃណី​ព្រះពុទ្ធសា​​សនារបស់ខ្មែរ ដែលប្រ​ជាពល​រដ្ឋខ្មែរយើង​មាន​ជំនឿ​ជឿថា នៅលើ​លោ​កនេះ​ អ្នកខ្លាំង​ពូកែ​ចែកឋា​នទៅ ពិតជា​បាន​ប្រើ​ប្រាស់​ប្រលឹង​របស់ខ្លួន​ នៅ​តាម​ថែរក្សា​កូនចៅ​ជំនា​ន់ក្រោយ​ ដូច្នេះ​អា​ជ្ញាធរ មន្ត្រីរា​ជការ​គ្រប់​ស្ថាប័ន​និង​ប្រជាព​ល​រដ្ឋ​ ទាំង​ទី​ជិត និងឆ្ងាយ ដែល​បាន​ធ្វើដំ​ណើរ​ឆ្លង​កាត់តែ​ងតែចូល​ទៅ​បួងសួង​សុំ​សេ​ចក្តី​សុខ​ នឹងសុំ​ប្រាថ្នា​ផ្សេង​ៗ​ទៀត ​ដែលខ្លួន​​ចង់បាន ​ពី​បារមី​លោ​កយាយ​ម៉ៅ ដើម​ពោធិ៍​ ដែលប្រ​ជាពល​រដ្ឋខ្មែរល្បី​នឹងមាន​ជំ​នឿ​ថា​មានបារមីពូ​កែស័​ក្កសិទ្ធនោះ។

​សូមបញ្ចាក់ដែរថា ពិធីនេះមិនមែ​នទើបតែធ្វើ​នោះទេ ពោលគឺ​បានប្រារព្ធឡើង​តាំងពី​លោក​ឧត្តម​សេនី​យ៍ត្រី អ៊ុំ ​សុផល​ ស្នង​ការរង​ខេត្តបន្ទាយ​មានជ័យ នៅជា​អធិ​ការន​គរបាលក្រុងប៉ោយប៉ែត​ម្លេះ​ ដោយធ្វើជារៀងរាល់​ឆ្នាំម្តង នៅបំណាច់ឆ្នាំនិងឈានចូលឆ្នាំថ្មី ឆ្នាំសកល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
686 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51653 នាក់
ខែនេះ :
513807 នាក់
3 ខែនេះ :
1114079 នាក់
សរុប :
17638344 នាក់