ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើ​ឲ្យកងកម្លាំងន​គរបាលទាំងអស់ ត្រូវខិតខំបង្ក្រាបល្បែង​ស៊ីសង បង​តូចបងធំ និងបទល្មើសនា​នា ដែល​កើតមា​នឡើងក្នុងភូមិសាស្ត្រ
Thu,31 December 2020 (Time 06:02 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 312នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាស​អញ្ជើញជួបសំ​ណេះ​សំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃ​ស្នងកា​រដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដា​ល បានស្នើដល់កងកម្លាំង​នគរបាលខេត្តកណ្ដាល ត្រូវកែ​ប្រែ​ឥរិយា​បថពីអ្នកគ្រប់គ្រង ឲ្យទៅជាអ្នក​ផ្ដល់ ឬបម្រើសេ​វារដ្ឋបាល ប្រក​បដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបដោយ​ប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

ឯកឧត្តមអ​ភិបាលខេត្ត បញ្ចាក់បន្ថែមថា កងកម្លាំង​ន​គរបាល​ទាំងអស់ទូទាំងខេត្តកណ្ដាល ត្រូវខិតខំ​បង្ក្រាប​ល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើតមានឡើង​ក្នុងភូមិសាស្ត្រ​ខេត្ត​កណ្ដាល និងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធ​ភាពខ្ពស់​ផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការកោតសរសើ​រចំពោះកងក​ម្លាំងនគរបា​លខេត្តកណ្ដាល ដែលជានិច្ចកាល​តែងតែយកចិត្តទុកដាក់ អនុវត្តការងា​រតាមតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងបានការពារ​សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជន និងរក្សាបាននូវសន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:អនុវត្តនូវគោលន​យោបាយ"ភូមិ ឃុំ មានសុវត្ថិភាព" បានយ៉ាងល្អប្រ​សើរនាពេលកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2252 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53219 នាក់
ខែនេះ :
515373 នាក់
3 ខែនេះ :
1115645 នាក់
សរុប :
17639910 នាក់