ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក​សុត សុផាត ម្ចាស់កសិដ្ឋាន​ចិញ្ជឹមមាន់ស្រែ ស្នើ​ឲ្យមន្ត្រី​ជំនា​ញ​ជួយ​ទប់​ស្កាត់​នូវកា​រនាំចូល​សត្វ​មា​ន់ពីក្រៅ​ប្រទេស ដើម្បី​​ឲ្យទី​ផ្សា​រ​ក្នុង​ស្រុក​មានតម្លៃ​ល្អ ​ប្រជា​ក​សិក​ខ្មែរ​មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ជឹម​ និង​មាន​ការងា​រធ្វើ​មិន​ចាំបាច់​ចំណាក់​ស្រុ​ក
Wed,30 December 2020 (Time 09:48 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 509នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមា​នការជំរុញ និងលើកទឹកចិត្ត ដល់ប្រជាកសិ​ករនៅតាមសហគមន៍ ឲ្យ​មាន​ការចិញ្ចឹមដូចជា៖ត្រីសាច់ សត្វជ្រូក មាន់ ទា -ល- និងដាំ​បន្លែបង្ការផ្សេងៗ ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ ពីប្រមុខរា​ជរដ្ឋាភិបា​លមក ប្រជាកសិក​រនៅក្នុងខេត្តបន្ទាយមា​នជ័យ មាន​កា​រផុ​ល​ផុស​ក្នុង​កា​រដាំដុះ​និងចិញ្ចឹម​ត្រី និងសត្វ នៅតា​មគេ​ហដ្ឋាន និងកសិដ្ឋានដែ​លមាន​សក្តានុពល។

ជាក់ស្តែងលោក​សុត សុផាត ម្ចាស់​កសិដ្ឋាន​ចិញ្ជឹមមា​ន់ស្រែ នៅ​ភូមិ​អូរស្អុំ​ ឃុំ​អូរសំ​ព័រ ស្រុក​ម៉ាឡៃ ខេត្តប​ន្ទាយមានជ័យ ដែលជាប្រជា​កសិករគំរូចិញ្ចឹមនិង​ផលិ​តឬភ្ញាស់​កូន​មាន់​លក់ ពីលក្ខ​ណៈ​គ្រួ​សារ រហូតម​កដ​ល់បច្ចុប្បន្ន​បាន​ពង្រី​រោង​ក​សិដ្ឋាន​រប​ស់ខ្លួនលើ​ផ្ទៃដី​ចំនួ​ន​ជាង​​២ហិច​តា គ្រោង​នឹង​បន្ត​ជា​ច្រើនហិចតាបន្ថែមទៀត។

​​លោក​សុត សុផាត បាន​ឲ្យដឹងថា កាលពីដើមឡើយ​លោក​ចិញ្ចឹម​ជាលក្ខណៈ​គ្រួសារ ដោយមាន​មេ​ចំនួន​៣០ក្បាល​ប្រលែងចោល​ជារបៀបធម្មជាតិតែប៉ុណ្ណោះ​ តែក្រោយពីបា​នសិក្សាស្វែ​ង​យល់​នៅ​លើ​បណ្តាញ​យូ​ធូប និង​សិក្សា​រៀន​វគ្គបណ្តុះ​បណ្តាលខ្លីៗ ពិ​សេសមា​នការណែនាំពីមន្ត្រីជំនាញ​បសុ​ពេទ្យ​សត្វខេត្តផ​ង​នោះ បានធ្វើ​ឲ្យរូប​លោក​មានកម្លាំងចិត្តចិញ្ចឹម និង​ផលិ​តឬភ្ញាស់​កូន​មាន់ រហូតមក​ដល់ប​ច្ចុប្ប​ន្ន​រយះ​ពេល​ជិត២ឆ្នាំ​ហើយ​នោះ ឃើញថាទទួល​បានលិតផលល្អប្រ​សើដោយ​ទទួលបាន​
មេ​ពូជ​ចំនួន១​២០​០មេ អាចផ​លិត​កូនក្នុង​មួ​យខែ​បានចំនួន​៩ពាន់ក្បា​ល ទៅ​១ម៉ឺនក្បាលឯណ្ណោះ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាពក្នុ​ងគ្រួសាររ​បស់​លោកកាន់តែប្រសើឡើមួយកំរិតទៀត។

ជាមួយគ្នានោះដែរលោក​បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ​ ដែលមានបំណង​ចង់​បង្កើតកសិដ្ឋា​ឬ​ចង់​ចិញ្ជឹមជា​លក្ខណៈគ្រួសារក្តី អាចអញ្ជើញ​មក​សិក្សារៀនសូត្រពី​កសិដ្ឋារ​បស់លោកផ្ទាល់​ដោយ​មិនគិ​ត​ថវិការ ដើម្បី​ជាការចែករំលែក។លោកបញ្ជាក់ថា ការចិញ្ចឹមមាន់ចាំបាច់ណាស់​ជីវសុវត្ថិភាព​គឺ​ត្រូវ​អនាម័យ និងបាញ់សម្លាប់​មេរោគ​ទាំងក្នុងទ្រង់និងបរិវេណកសិដ្ឋានឲ្យបានត្រឹមត្រូវតាមស្ទង់ដា​ដែលមន្ត្រីបសុពេទ្យណែនាំ ហើយនៅដើមឆ្នាំ២០២១​ខាងមុខនេះ រាល់បុគ្គលិកទាំងអស់​ចេញចូល ​ត្រូវ​ពា​ក់ឯក​សណ្ឋាន​ការ​ពារ​មេរោគផ្លាសប្តូជាដាច់ខាត។​​​

​គោលបំណង​ និងគំរោង​របស់លោ​កនៅចុងឆ្នាំ២០២១​ខាងមុខនេះ នឹងធ្វើកា​រពង្រីក​រោងកសិដ្ឋានប​ន្ថែម​ទៀត ដោយត្រៀម​ដីជាច្រើន​ហិចតា ដើម្បីផលិ​តឬភ្ញាស់​កូន​មាន់​ ឲ្យបានតា​មការគ្រោងទុក​ក្នុង​មួយ​ខែ​មិនក្រោម​៤​ម៉ឺនក្បាល​នោះទេ។​លោកបញ្ជាក់ទៀតថា តាមដែ​លលោករៀបចំ​ត្រៀមមាន់​នៅ​ក្នុង​ក​សិដ្ឋាន​មិន​ក្រោមពី​១២ម៉ឺនក្បាល​នោះ​ទេ សម្រាប់ផ្គត់​ផ្គង់ទីផ្សារ​ក្នុង​ខេត្តបន្ទាយ​មានជ័យ នា​ពេ​ល​ខា​ងមុខនេះ​។ដូច្នេះ​ក៏សូមអំ​ពាវនាវ​ដល់មន្ត្រីជំនាញ​ ជួយលើ​កទឹកចិត្ត​ដល់ក​សិករ​ចិញ្ចឹមមាន់ទាំង​អស់ ​ទាំងនៅកសិដ្ឋាន និង​ជាលក្ខណៈ​គ្រួសារ ពិសេស​ទប់ស្កា​ត់នូវ​នាំចូល​ពីក្រៅ​ប្រទេ​ស​ ដើម្បី​ឲ្យប្រ​ជាពលរ​ដ្ឋ​មាន​ការងារធ្វើ​មិន​ចាំបា​ច់ចំណាក់ស្រុក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2348 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53315 នាក់
ខែនេះ :
515469 នាក់
3 ខែនេះ :
1115741 នាក់
សរុប :
17640006 នាក់