ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តដឹក​ខ្សាច់បើកក្នុងល្បឿនលឿន បុកម៉ូតូសង់ បណ្តាល​​ឲ្យ​យុវជន​ជាម្ចាស់ម៉ូតូរងរបួសបាក់ជើង​
Wed,30 December 2020 (Time 08:42 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 354នាក់)


ខេត្តកំពង់ស្ពឺ៖ដោយសា​តែការបើកបរមា​នការថ្វេសប្រហេស បាន​បណ្តាល​ឲ្យ​យុវជនម្នាក់បាន​រងរបួសបាក់​ជើងម្ខាង ហើយត្រូវបាន​សាច់ញាតិដឹក​យកទៅព្យាបា​លនៅមន្ទីរពេទ្យ​បង្អែកខេត្តកំព​ង់ស្ពឺភ្លាម​ៗ ខណៈដែលជិះម៉ូតូ​ម្នាក់ឯង ត្រូវបានរថយន្តធុនធំដឹ​កខ្សាច់បើកបរ​ក្នុងល្បឿនលឿន បុកចំពីមុខ​ពេញទំហឹង។

ហេតុការណ៍នេះបានកើត​ឡើង​កាល​ពីវេលាម៉ោ​ង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិត​តា​មបណ្តោ​យផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះប​ង្គោលគីឡូម៉ែត្រលេខ៧៦ ទៅលេខ៧៧ ក្នុងភូមិផ្លោច ឃុំត្រពាំ​ងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

បើតាមនគរបាល​ចរាចរណ៍​ស្រុកឱរ៉ាល់​បាននិយាយ​ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូ​តូមួយ​គ្រឿង​ម៉ាកហុងដា(ឌ្រីមសង់)C125ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ1P.2104 បើកបរ​តាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិ​សខាងកើត​ទៅទិសខាង​លិច​អ្នកបើកបរមា​នឈ្មោះ​សុខ ចន្នី ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ម្នាក់ឯង លុះពេល​បើកបរមកដល់​ចំណុចកើត​ហេតុខាងលើស្រា​ប់តែមានរ​ថយន្តមួយ​គ្រឿម៉ាក​ពុយស៊ោ(FUSO) ពណ៌បៃតងស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ​ភ្នំពេញ​3A.2475​សន្តោងសឺ​មីរ៉ឺម៉កព​ណ៌ខ្មៅពា​ក់ស្លាកលេខ4A.1875បើកបរដោយឈ្មោះ ឈឺន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ បើកបរចេញពីផ្លូវលំ(​ទំនប់)ឆ្លងកាត់ផ្លូវ ក្នុងទិស​ដៅ បញ្ច្រាសទិសគ្នាបា​នបុកម៉ូតូយុវជនចំពីមុខពេញទំហឹង បណ្តាលឲ្យ​បាក់ខ្នងជើង​ខាងស្តាំរង​របួស​ធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋរស់នៅក​ន្លែងកើតហេតុបាននិយាយថា ក្រុមរថយន្តដឹកខ្សាច់ ខាងលើនេះ បើកបរ​លឿនៗណាស់ មិនសូវគោ​រពច្បាប់ចរាចរណ៍នោះទេ បើទោះបីជាកន្លែងទីប្រជុំជនក៏ដោយ ជាក់​ស្តែង​ដូចជាករណីនេះស្រាប់ ដូចនេះសូម​សមត្ថកិច្ចជំនាញមេត្តាជួយអន្តរាគមន៍ទប់ស្កាត់ ចុះធ្វើកា​រអ​ប់រំដល់តៃកុងរថយន្តដឹកខ្សាច់ខាងលើនេះផង ជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង។

ក្រោយ​កើតហេតុ​នគរបាលជំនាញបា​នចុះធ្វើការវា​ស់វែង​នៅកន្លែងកើតហេតុ ជូនដំណឹង​ទៅ​សា​ច់ញាតិ យកយុវជ​នរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ដោយ​ឡែករថ​យន្តនឹង​ម៉ូតូខូច​ខាត​ផ្នែ​កខាងមុខទាំងស្រុង​ ត្រូវបាន​ជំនាញបានចា​ប់យកមករក្សាទុក​នៅអធិការដ្ឋាននគ​បាល​ស្រុកឱ​រ៉ាល់ រង់ចាំធ្វើការដោះស្រាយនៅ​ពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2505 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53472 នាក់
ខែនេះ :
515626 នាក់
3 ខែនេះ :
1115898 នាក់
សរុប :
17640163 នាក់