ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវអភិបា​លខេត្តប៉ៃលិន ជួបសំណេះសំណាល ជា​មួយមន្រ្តីរាជការ ដើម្បីពង្រឹងលើ​ប្រ​សិទ្ធភា​ពការងារ ដើម្បីបំរើសេ​វ៉ាសាធារណ:ជូនពលរដ្ឋឲ្យទាន់ពេលវេលា
Tue,29 December 2020 (Time 08:18 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 341នាក់)


ខេត្តប៉ៃលិន៖នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិ​បា​ល​នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ គ្រប់​កា​រិយាល័យទាំងអស់ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន ដើម្បីពង្រឹងលើប្រសិទ្ធភាព នៃការ​អនុវត្តសកម្មភាពការងារ​។

ថ្លែង​ក្នុង​ពេលផ្តើ​មកម្មវិធី លោកជំទាវ បាន ស្រីមុំ បានចាត់ឱ្យអោ​យប្រធានការិ​យាល័យទាំង​អស់​ឡើង​ធ្វើជារបាយការណ៍វឌ្ឍនភាព​ការងារ ដែលបានអនុវត្តន៍កាលពីកន្លងមក ដើម្បីមានភាពជាក់​ច្បាស់ទាំងអស់គ្នា។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលមន្រ្តីមកពីតាមបណ្តាមន្ទីរឡើងរាយការណ៍រួចមក លោកជំ​ទាវ ក៏បានមានប្រសាសន៍ថា៖នៅក្នុង​អាណត្តិដែលលោកជំទាវចូល​មកកាន់តំណែ​ងជាអភិបា​ល​ខេត្ត​ថ្មី​នេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ កុំមានអារម្មណ៍មួយភិតភ័យ ឬខ្លា​ចក្រែងរអែងចិត្តអ្វីនោះឡើយ ពោលគឺខិ​តខំប្រឹងប្រែងធ្វើ​ការតាមតួនាទីភា​រកិច្ចរបស់ខ្លួនឱ្យបា​ន​ល្អប្រ​សើរ និងទាន់ ពេលវេលា ។

ម្យ៉ាងវិញទៀត សូមឱ្យមានស្នាមញញឹម និងបើ​កចិត្តទូលាយ កុំរើសអើង ឬប្រកាន់បក្សពួក ធ្វើយ៉ា​ងណា ត្រូវគោរពពេលវេលា គឺម៉ោងធ្វើកា​រអោយបានទៀងទាត់។លើសពីនេះ ត្រូវបន្តខិតខំប្រឹ​ងប្រែងបំពេ​ញភារកិច្ចការងាររៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពទៅតាម​លិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ក្នុងនោះលោកជំទាវក៏ជំរុញ និងលើកទឹ​កចិត្តដល់មន្រ្តីរាជការនៅក្រោមឱវាទទាំងអស់ ឱ្យចេះស្រ​ឡាញ់ និងសាមគ្គីផ្ទៃក្នុងរវាងគ្នា និងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ដោយមិនប្រចាំគ្នានោះឡើយ ។ចំណែកមន្រ្តីរាជការ ដែលចូលរួ​មប្រជុំ ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដា​ក់ស្តាប់នូវប្រសាសន៍របស់លោកជំ ទាវ ដោយយកចិត្តទុកដាក់ និងខិតខំប្រឹង​ប្រែងយកខ្លឹម​សារទៅអនុវត្តឱ្យបានល្អប្រសើរ ដើម្បីបន្តអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីក​ច្រើនជឿ​នលឿនទៅមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
807 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51774 នាក់
ខែនេះ :
513928 នាក់
3 ខែនេះ :
1114200 នាក់
សរុប :
17638465 នាក់