ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់​ថា​ដោយសារតែមា​នប្រជាព​លរ​ដ្ឋកាប់​ទន្ទ្រានព្រៃ​ឈើយ​កដី​ជាមម្មសិទ្ធ ធ្វើឲ្យសត្វព្រៃក្នុង​ស្រុក​ខ្មែរ​ចង់ផុតពូជ
Tue,29 December 2020 (Time 07:27 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 307នាក់)


ខេត្តបន្ទាយមានជ័យ៖លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមាន​ប្រសា​សន៍បញ្ជា​ក់​នៅក្នុងសិក្ខា​សិលាពិគ្រោះ​យោបល់ស្តីអំពី​ការគ្រប់គ្រង​ និងអភិក្សសត្វ​ព្រៃ​នៅតំ​បន់​ការពារទេ​ស​ភា​ព​អាងត្រពាំងថ្មនៅក្នុងសាល​ប្រជុំមន្ទីរប​រិស្ថាន​ខេត្ត ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថា​ដោយសារ​តែមានប្រជា​ពលរដ្ឋកាប់ទន្ទ្រាន​ព្រៃឈើយក​ដី មកជា​កម្មសិទ្ធផ្ទាល់​ខ្លួន ធ្វើឲ្យសត្វព្រៃក្នុងស​ហគមន៍ និងក្នុងស្រុកខ្មែរចង់វិនាសផុតពូជ។

លោកអោម ចន្ថា បញ្ចាក់ទៀតថា សិក្ខាសាលានេះធ្វើឡើងក្នុង​គោលបំ​ណង ដើម្បីប្រមូលនៅ​ធាតុ​ចូល​ពីគ្រុ អ្នកពាក់ព័ន្ធដែ​លបានអញ្ជើញ​ចូលរួម និងផ្ដល់ជា​មតិយោប​ល់ក្នុងការរៀបចំផែន​ការយុទ្ធ​សាស្ត្រអភិរក្ស សត្វរមាំង និងប្រភេទសត្វកម្រផ្សេងៗទៀត ដែលបាន​នឹង​កំពុងរង​ការគំរាមកំ​ហែងក៏​ដូច​ជាពង្រឹងកិច្ចសហសការវាងអ្នកជំនាញ​និ​ងអាជ្ញាធ​រមូលដ្ឋាន អង្គកា​រដៃគូ និងអ្នកពាក់ព័ន្ធចូលរួម​ថែរក្សាការពារនិងអ​ភិរក្សឲ្យនៅស្ថិតស្ថេគង់​វង្សសម្រាប់កូនចៅ​ជំនាន់​ក្រោយ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជារៀងរាល់ខែ​ក្រុមការងារអនុវត្ត​គម្រោងបានរៀប​ចំកិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​អំពីអត្ថប្រយោជន៍​នៃការ​អភិរក្សនិងច្បាប់ព្រៃ ច្បាប់បរិស្ថាន និងការងារសហគមន៍ ដល់​ប្រជាព​លរដ្ឋដែលរស់នៅជាប់និងតំបន់អភិរក្ស សត្វក្រៀល ក្នុងអាងត្រពាំងថ្ម មិនតែប៉ុណ្ណោះ​គម្រោ​ង​ក៏​បានរៀបចំផ្ទាំងប៉ាណូផ្សព្វផ្សា​យអំពីប្រភេទសត្វព្រៃសំខាន់ៗ និងទីតាំងសត្វព្រៃរស់នៅ ដើម្បី​ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តទស្សនាសត្វព្រៃកាន់តែច្រើនឡើងទៀតនិងដើម្បីឲ្យប្រជាពលរដ្ឋចូលរួមការពារប្រភេទសត្វព្រៃនេះឲ្យបានច្រើនថែមទៀតផងដែរ។

លោកបានបន្តឲ្យដឹងទៀថា គួរឲ្យស្ដាយពងសត្វស្លាបទឹ​កមួយចំនួនបានធ្វើការផ្លាស់​ទីទាំងឆ្ងាយពីតំ​បន់អភិរក្ស​សត្វក្រៀលដែលមាន​ការពិបាកក្នុងការការ​ពារនិងគ្រប់គ្រងមិន​មានព្រៃគ្រប់គ្រាន់​សម្រា​ប់​សត្វទឹក សំខាន់ធ្វើសំបុកពងកូនការបាញ់ការដាក់អន្ទាក់ ការបំពុល​សត្វព្រៃ​គ្រប់ប្រភេទ​នៅតែកើត​មានឡើង។


ក្នុងនោះលោក យឹម លី បានមានប្រសាសន៍ថា ​សិក្ខាសា​លានេះ​ធ្វើឡើងស្រប​ច្បាប់ស្តីពីតំ​បន់ការ​ពារ​ធម្មជាតិ​ដែលមានអនុក្រិត្យលេខ ១០០ អនក្រ បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការ​បង្កើ​តតំបន់កា​រពារទេសភាព អាងទំពាំងថ្ម ស្រុកភ្នំស្រុក និងអនុក្រិត្យលេខ០៧ អនក្រ បក ចុះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧​ស្តីពីការបង្កើត​របៀងអភិរក្ស​ជីវចំរុះប្រព័ន្ធតំ​បន់ការពារធម្មជាតិ ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ ឃុំប៉ោយចា ស្រុកភ្នំស្រុក ឃុំថ្មពួក ស្រុកថ្មពួក និងឃុំបេង ស្រុកបន្ទាយអំបិល ខេត្តឧត្តមានជ័យ ដែលជាតំប​ន់មាន​សារះសំខាន់​សម្រាប់សត្វ​ធ្វើការ​បំ​លាស់​ទីនិងប្រាស្រ័យ​ទាក់ទងរកចំណី​អាហារ និងរស់នៅ​ជាមួយ​គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2758 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53725 នាក់
ខែនេះ :
515879 នាក់
3 ខែនេះ :
1116151 នាក់
សរុប :
17640416 នាក់