ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទ​ក្រហ​មក​ម្ពុជាខេត្តកំព​ត នាំយកអំណោយ​ផ្តល់ជូនពលរដ្ឋងាយ​រងគ្រោះចំ​នួន១​០០​គ្រួសារ នៅស្រុកទឹកឈូ
Mon,28 December 2020 (Time 04:09 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 388នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី​២៨ ខែ​ ធ្នូ​ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត​កំ​ពត​ និងជាប្រធា​នគណៈ​កម្មាធិ​ការសាខាកាក​បាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញ​ចែកអំ​ណោយ​កាកបាទក្រហមជូន​ដល់ប្រជាពលរដ្ឋងា​យរងគ្រោះនៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត​ចំនួន​១០០គ្រួសារ នៅសាលាស្រុកទឹកឈូ។

ពិធីនោះក៏មានការអញ្ជើ​ញចូលរួម​ពីឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំង​ទាំង​បី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​ សរុប១២៥នាក់។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកា​លសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការ​ដោះ​ស្រា​យបញ្ហាប្រឈមនានា ជូនបងប្អូនប្រ​ជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌​សម្បុរ ឬនិន្នាការន​យោបាយ ដោយមិ​នដែ​លទុក​ចោលឲ្យប្រជា​ពលរដ្ឋណា​ម្នាក់ស្លាប់​ដោយអត់ស្បៀងអាហារ និងមានកា​រដោះស្រាយអ្វីឡើយ។

ជាមួយនេះផង​ដែរ ឯកឧត្តម អភិបាលខេត្ត បន្តថា បើទោះបី​អំណោយដែលបាន​ចែកជូនប្រជាពល​រដ្ឋនាពេ​លនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំ​បាកខ្វះខាត​របស់បងប្អូន​បាន​មួយគ្រាផងដែរ។ឯកឧត្តមក៏បានក្រើនរំលឹកអំពា​វនាវដល់បងប្អូន​ប្រជាពលរដ្ឋ ត្រូវបន្តប​ង្កើន​ការប្រុង​ប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយ​ចូលរួមអនុវត្ត​តាមវិធានការ​ណែនាំរបស់​ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយកា​កបាទក្រហមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖អង្ករ​២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg ​និងថវិកា២ម៉ឺនរៀល ព្រមទាំងបាន​ឧបត្តម្ភ​ជូន​ទីប្រឹក្សាយុវ​ជន យុវជនកាកបា​ទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម កងកម្លាងទាំងបី​៣៤នាក់ សរុបចំនួន៥០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2878 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53845 នាក់
ខែនេះ :
515999 នាក់
3 ខែនេះ :
1116271 នាក់
សរុប :
17640536 នាក់