ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរក្រុងបានលុង ​សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សា​រក្រុ​ងបានលុង និងអប់រំផ្សព្វផ្សាយ អំពីវិធានកា​រការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
Mon,28 December 2020 (Time 01:19 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 355នាក់)


ខេត្តរតនគិរី៖ដោយមានការណែនាំពីឯកឧត្តម​អភិបាលខេត្តរតនគិរី និងលោកអភិបាលក្រុង​បាន​លុង លោក ហោ ឆែ ​អភិបាលរងក្រុងបានដឹកនាំ​កម្លាំង សហការ​ជាមួយ​មន្ទីរសុខាភិ​បាលខេត្ត នៅរ​សៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានចុះបាញ់ថ្នាំសម្លាប់មេ​រោគ​នៅផ្សា​រក្រុងបានលុង និង​អប់រំ​ផ្សព្វផ្សាយ អំពីវិធាន​ការការពារ ទ​ប់ស្កាត់ជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។

នាឱកាសនោះលោក ហោ ឆែ មានប្រសាសន៍ថា ការបាញ់ថ្នាំសម្លាប់​មេរោគនៅផ្សា​រក្រុងបាន​លុង​នេះ គឺធ្វើឡើង​ដើម្បីកាត់​បន្ថយ​នៃ​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ហើយកិច្ច​ការនៃ​ការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែង​ប្រជុំជនដែលផ្តោតសំខាន់ នៅក្នុងផ្សារ និង​តាមទីរសាធារណៈ​នានាក្នុងខេត្ត ជាពិសេស​ផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋទាំងអស់ បានស្វែង​យល់អំពី​វិធានការនានាដែល ក្រសួ​ងសុខាភិបាល ក៏ដូចជារា​ជរដ្ឋាភិបាលបានណែនាំ និងចូល​រួមធ្វើអ​នាម័​យឱ្យបា​នស្អាតជាប្រចាំផងដែរ។

លោកអភិបាលរងក្រុងបានលុង បានណែនាំដល់ប្រជាពលរដ្ឋ​ទាំងអស់ ​មិនត្រូវភ្លេចខ្លួននោះទេ ជាពិ​សេសត្រូវប្រុងប្រយ័ត្ន និងចូលរួម​អនុវត្ត វិធានការអនាម័យ តាមការណែនាំរបស់ក្រ​សួង​សុខាភិ​បាល​ឱ្យបានទ្វេរដងបន្ថែមទៀត ដើម្បី​សុវត្ថិភាព​ខ្លួនឯង សុវត្ថិភាពគ្រួសារ និងសង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1037 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52004 នាក់
ខែនេះ :
514158 នាក់
3 ខែនេះ :
1114430 នាក់
សរុប :
17638695 នាក់