ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ត្រី ស្នង​ការខេត្តបន្ទាយមានជ័យ នាំ​យកអំ​ណោ​យ​ ផ្តល់ជូន​កង​កម្លាំ​ង​នគរបា​ល​ ក្នុង​ការ​ចុះបំ​ពេញបេសកម្ម ដឹកជញ្ជូនប្រ​ជាពលករ ដែលត្រឡប់​មក​ពីប្រទេ​សថៃ
Mon,28 December 2020 (Time 12:39 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 313នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយជាអង្ករ មី ទឹកត្រី ទឹក​ស៊ីអ៊ី​វ​រួមនឹង​ថវិការមួយចំនួន​របស់ឯកឧត្តម អ៊ុំ រាត្រី អភិបា​ល​នៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ ​ផ្តល់ជូនដល់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អធិកា​រដ្ឋាននគ​របាល​ក្រុង/ស្រុក​ទាំង៩ មេ​បញ្ជា​ការវរសេនាតូចការពា​រព្រំដែនគោកទាំង៤ ក្នុងការចុះ​បំពេញបេសកម្ម ដឹកជញ្ជូន បង​ប្អូន​ប្រជាពលករ ដែល​ត្រឡប់មក​ពីប្រទេសថៃ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី​ ស្នងការដ្ឋាន​នគរ​បាលខេត្ត បានមានប្រសាសន៍​ផ្តាំផ្ញើ​ដល់កង​កម្លាំងនគរ​បាលទាំង​អស់ ត្រូវថែរក្សាសុខភាព​ឲ្យបានល្អ ពិសេសអនុវត្តតាមការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសកា​រឆ្លងជំងឺកូវីដ-​១៩​។ជាងនេះទៅទៀត​ត្រូវបន្តពង្រឹង​បង្កើន​ការយកចិត្តទុក​ដាក់ថែមទៀត​ក្នុង​ការ​គ្រប់​គ្រងប្រជាព​លរដ្ឋ​ ដែលចេញចូលឆ្លងដែន ដើម្បីទ​ប់ស្កា​ត់ការរី​ករាលដាលជំងឺកូវីដ១៩ ​ខណៈ​ដែល​ជំងឺដ៏​កាចសា​ហាវ​នេះ​ កំពុងតែផ្ទុះ​ឡើង​នៅក្នុង​សហ​គមន៍ ក្នុងខេត្ត​មួយចំនួនរបស់​ប្រទេស​ថៃនោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1085 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52052 នាក់
ខែនេះ :
514206 នាក់
3 ខែនេះ :
1114478 នាក់
សរុប :
17638743 នាក់