ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយឧបត្ថម្ភ​ ដល់កងកម្លាំងប្រតិបត្តិកា​រប្រយុទ្ធ​ជំងឺកូវីដ១៩
Sat,26 December 2020 (Time 04:13 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 361នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ខេង ​ស៊ុម ប្រធានក្រុមប្រឹ​ក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បាន​ផ្តល់អំណោយជា​គ្រឿងឧបភោ​គបរិភោគ និងថវិកាជូនដល់កងកម្លាំង​ប្រដាប់អាវុធក្នុងខេត្ត ដែលបាន​បំពេញភារៈ​កិច្ច​ទាំងថ្ងៃយ​ប់ក្នុងកិច្ចប្រតិបត្តិការចូ​លរួមយុទ្ធនា​ការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសអនុវត្តន៍នូវបទ​បញ្ជារបស់​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់​ស្កាត់​ឲ្យខានតែបានការចម្លង​ចូលក្នុងសហគមន៍។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដ​ល់អាជ្ញាធរ សមត្ថកិច្ច កង​កម្លាំង​ប្រដាប់អាវុធ​នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹង​បង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុង​ការ​គ្រប់​គ្រងប្រជាព​លរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈ​ដែល​ជំងឺដ៏​កាចសា​ហាវនេះកំពុងតែផ្ទុះឡើងយ៉ា​ងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់​ប្រទេស​ថៃនោះ​។

អំណោយដែលត្រូវបានមកមកឧបត្ថម្ភរួមាន៖
១-​ទិសភូមិភាគជួរមុខ អង្ករ២០០០គីឡូក្រាម ,មី៣កេសធំ,ទឹកស៊ីអ៊ី​វ២០យួរ,ទឹកត្រី២​០យួរ និងថវិកា ៣ ០០០ ០០០រៀល
២-​ស្នងការដ្ឋាននគរបាលខេត្ត អង្ករ២០០០គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា៨ ០០០ ០០០រៀល។
៣-​កងរាជអាវុធហត្ថខេត្ត អង្ករ២០០០គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ី​វ២០យួរ,ទឹកត្រី២០យួរ និងថ​វិកា ៦ ០០០ ០០០រៀល
៤-តំបន់ប្រតិបត្តិការសឹករង​ខេត្ត អង្ករ២០០០​គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ី​វ២០យួរ,ទឹកត្រី២០យួរ និងថវិកា៦ ០០០ ០០០រៀល
៥-​កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ី​វ២០យួរ,ទឹកត្រី២​០យួរ និងថវិកា៨ ០០០ ០០០រៀល
៦-វ​រៈសេនាតូចលេខ៥០៣ អង្ករ២០០០ គីឡូក្រាម ,មី៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1566 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52533 នាក់
ខែនេះ :
514687 នាក់
3 ខែនេះ :
1114959 នាក់
សរុប :
17639224 នាក់