ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកា​កបាទក្រហម​កម្ពុជា ខេត្ដមណ្ឌលគិរី ចុះសួរសុខទុក្ខ​ និងនាំយកអំ​ណោយមនុស្សធម៌ ផ្ដល់​ជូន​គ្រួសារដែលមានជំងឺ​ចំនួន០២គ្រួសារ រស់នៅក្នុងស្រុកកែវសីមា
Mi,22 Januar 2020 (Time 07:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 443នាក់)


ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​មករា ឆ្នាំ២០២០ លោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្ត និងជា​លេខាធិកា​រគណៈ​កម្មការសា​ខាកាក​បាទក្រហមកម្ពុជា ខេត្ដមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិ​បាល នៃគណៈ​អភិបាលខេត្ត និងជាប្រធាន​គណៈកម្មកា​រសាខាកាក​បាទក្រហមកម្ពុជា ខេត្តម​ណ្ឌលគិរី ដឹកនាំសមាជិក សមាជិកា សាខាកាកបាទក្រហម សមាជិក សមាជិកា​អនុសាខា​ស្រុក​កែវសីមា ចុះសួរសុខ​ទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់​ជូន​គ្រួសារ ដែលមាន​ជំងឺចំនួន​០២គ្រួសារ រស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ក្នុង​ឱកាសចុះសួរសុខទុក្ខ នាពេល​នោះដែរលោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្ត និងជាលេខា​ធិការគណៈ​កម្មកា​រសា​ខាកាកបាទក្រហមកម្ពុ​ជាខេត្ដមណ្ឌលគិរី បាន​ពាំនាំនូវកា​រសួរសុខទុ​ក្ខពីសំ​ណាក់ឯកឧត្តម​ ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគ​ណៈ​កម្មកា​រសា​ខាកាកបាទ​ក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។

លោក សុក សេរ៉ា បានមានប្រសាស​ន៍បន្តថា ទីណាមានទុក្ខលំបាក ទីនោះតែងតែ​មានកាកបាទ​ក្រហមកម្ពុជា​ជានិច្ច ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ហើយអំ​ណោ​យ​មនុស្សធម៌របស់កា​កបាទក្រហមកម្ពុជា ផ្តល់ជូនដល់ជន​រងគ្រោះ ជនងាយរ​ងគ្រោះដោ​យមិនគិត​ពីទិន្នាការន​យោបាយឡើយ។
គ្រួសារទី១ មានជំងឺផ្សិតក្នុងខួរក្បាល​ងើបពីកន្ទេលអត់រួច ទទួលបានគ្រឿងឧបភោគបរិភោគ  និង​ឃិត១កញ្ចប់ ព្រមទាំងថវិកាផ្ទាល់ខ្លួន​របស់លោក អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសា​ខាកាកបាទ​ក្រហមកម្ពុជា ខេត្តមណ្ឌលគិរីថវិកាចំនួន១.០០០.០០០រៀល ថវិកាសាខាកាកបាទក្រហមកម្ពុជា ខេត្ត​មណ្ឌល​គិរីចំនួន២០០.០០០រៀល ថវិកាសហ​ភាពស​ហព័ន្ធយុវជនកម្ពុជា​ស្រុកកែវសីមា​ចំនួន២៤០.០០០រៀល។

ចំណែកគ្រួសារទី២​ ដែលមានក្មេងប្រុសរលួយដៃ បាន​ទទួលគ្រឿង​ឧបភោគបរិ​ភោគ និងឃិត១​កញ្ចប់ ព្រម​ទាំងថវិកាផ្ទាល់ខ្លួនរបស់លោក អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសា​ខាកាកបាទ​ក្រហម​កម្ពុជា ខេត្តមណ្ឌលគិរីថវិកាចំនួន៥០០.០០០រៀល ថវិកាសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តមណ្ឌល​គិរីចំនួន១៥​០.០០០រៀល ថវិកាសហ​ភាពសហព័ន្ធយុវជន​កម្ពុជាស្រុកកែវ​សីមាចំនួន២៤​០.០០​០រៀល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
740 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104112 នាក់
ខែនេះ :
552994 នាក់
3 ខែនេះ :
1163535 នាក់
សរុប :
17805931 នាក់