ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្ត​ក្រឡុកស៊ីម៉ង់ត៍​ក្រុមហ៊ុន ហុង ហួតលី ក្រឡាប់ធ្លាក់​ប្រឡាយប​ណ្តាល​អោយរងការខូច​ខាតយ៉ាង​ដំណំ
Thu,24 December 2020 (Time 09:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 547នាក់)


ខេត្តបាត់ដំបង៖ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍ បង្កឡើងដោយ​រថយន្តក្រឡុកស៊ីម៉ង់ត៍​ដែល​គេស្គា​ល់​ថា​ជា​ក្រុមហ៊ុន(ហុង ហួតលី)បានបើកផុង​ផ្លូវក្រឡាប់ធ្លាក់​ចូលប្រឡាយ​បណ្តាលអោយ​រងការខូច​ខាត​យ៉ាងដំណំ ដែល​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច​ភូមិអង់ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។

រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលក្រឡាប់ខាងលើ ជាប្រភេទរថយន្តកង់ដប់ពណ៌ស ពាក់ស្លាកលេខ​បាត់ដំ​បង ៥A 0025 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើកប​រដឹកស៊ីម៉ង់​ត៍ក្រឡុក​ពេញ​ធុង ក្នុង​ទិសដៅពីកើតទៅលិច គោលបំណងដើម្បីយ​កមកចា​ក់ធ្វើផ្លូវ​បេតុងនៅ​ចំណុចកើត​ហេតុ​ខាងលើ លុះម​កដល់​ចំណុចកើតហេតុ រថយ​ន្តខាងលើបា​នបើកអែប​ចូលចិញ្ចើម​ផ្លូវគេច​ពុម្ព​ដែល​ខាង​ក្រុម​ជា​ងបា​នរៀបផ្គុំដើម្បី​ចាក់បេ​តុងផ្លូវ ភ្លាមនោះក៏បា​នផុង​ស្រុតបណ្តាល​អោយក្រឡាប់​ចូលប្រឡាយរងការខូចខាតតែម្តង តែមិនបណ្តា​លអោយនរណាម្នាក់រងរបួសឡើយ។

ក្រោយពីមានកា​រក្រឡាប់ភ្លាម គេសង្កេតឃើញថាមិនមានវត្តមា​នសមត្ថកិច្ចជំនាញ​ចុះមកចំណុច​កើតហេតុខាងលើនេះទេ ដោយសាររថ​យន្តក្រឡាប់ខ្លួនឯង និងមិនមានអ្នករងរបួស ដោយឃើញ​តែរថយន្តស្ទូចរបស់ក្រុមហ៊ុន (ហុង ហួតលី)មកស្ទូចយ​ករថយន្តដើម្បីយ​កទៅធ្វើការជួស​ជុលខ្លួនឯងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7146 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
169600 នាក់
ខែនេះ :
515357 នាក់
3 ខែនេះ :
1107052 នាក់
សរុប :
17626986 នាក់