ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​ស្ទឹងត្រែង រៀបចំ​ពិធី​ចាប់ឆ្នោត​ទទួល​យកផ្ទះ ដីឡូតិ៍ សម្បទាន​ដី​សង្គម​កិច្ចជូន​គ្រួសា​រកងទ័ព ឈរ​ជើងការពារ​បូរណភា​ពទឹកដី​ តាមខ្សែប​ន្ទាត់ព្រំដែនកម្ពុជា-ឡាវ
Fri,25 December 2020 (Time 09:01 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 360នាក់)


ខេត្ត​ស្ទឹងត្រែង៖នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង​និងជាប្រធា​នគណៈបញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិ​ធីចាប់ឆ្នោត​ទទួលយកផ្ទះ ដីឡូតិ៍ សម្បទានដីសង្គម​កិច្ចជូនគ្រួសារកងទ័ព ដែលកំពុងបំ​ពេញកាតព្វកិ​ច្ចឈរជើងកា​រពារបូរណភា​ពទឹកដីតា​មខ្សែ​បន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដោយផ្តល់ជូនគ្រួ​សារកងទ័ពមកពី​អង្គភាពកង​ពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១០០គ្រួសារ ស្មើនឹង១០០ខ្នងផ្ទះ។

ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចអូរគក់ ចន្លោះបង្គោលព្រំដែនលេខ ៧៧-៧៨ ក្នុងភូមិសាស្ត្រ ស្ថិត​នៅក្នុង​ភូមិ​សាស្ត្រឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូ​លរួមពី​សំណា​ក់ កងកម្លាំងប្រ​ដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុ​មប្រឹក្សាស្រុក អភិបាលស្រុកសៀមប៉ាង ប្រធាន-អនុប្រ​ធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

លំនៅឋានដែលបា​នចែងចែកដល់កងទ័ពនា​ពេលនេះ គឺជាអំណោយ​ដ៏ថ្លៃថ្លារបស់ស​ម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌឹត ប៊ុន រានី ហ៊ុន សែន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2324 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53291 នាក់
ខែនេះ :
515445 នាក់
3 ខែនេះ :
1115717 នាក់
សរុប :
17639982 នាក់