ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធ និងប្រកា​សដាក់ឲ្យដំណើរការ​ ជាផ្លូវការអង្គភាព​ច្រកចេញចូលតែមួយ និងកា​រិយាល័យ​ប្រជាពលរដ្ឋរា​ជធានី ខេត្ត
Mi,22 Januar 2020 (Time 05:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃពុធ ១៣រោច ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធ និងប្រកាស​ដាក់ឲ្យដំណើ​រជាផ្លូវការអង្គ​ភាព​ច្រក​ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ​ខេត្តនៅសាលាខេត្តពោធិ៍សាត់។

នៅក្នុងពិធីនេះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖​ ការបង្កើត​យន្តការ​ច្រក​ចេញចូ​លតែមួយ សម្រាប់​ការផ្តល់សេវារដ្ឋបាល​នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ ក្នុងផែនជាអង្គភាព​ច្រកចេញចូលតែមួយ នៅថ្នាក់រាជធា​នីខេត្ត ឬជាការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក​ ខណ្ឌ ឬជាយន្តការតែមួយនៅថ្នាក់ស្រុក និងឃុំ សង្កាត់ គឺមានគោលបំណង បង្ក​លក្ខណៈ​ងាយស្រួល និងឆ្លើយតបទាន់​ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ តាម​រយៈការប្រមូលផ្តុំសេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ។
ការរៀប​ចំ និងការដាក់ឲ្យដំ​ណើរការអង្គភាពច្រកចេញចូលតែមួយ ផ្តល់នូវអ​ត្ថប្រយោ​ជន៍សំខាន់ៗ​ដូចជា៖
១. ពង្រឹងកា​រទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់​គ្រងចាត់​ចែង និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំ​ណើ​សំណូមពររបស់​ប្រជាពលរដ្ឋ ក្នុងដែន​សមត្ថកិច្ចរប​ស់ខ្លួនស្រប​តាមស្មារតីនៃច្បាប់​ស្តីពីកា​រគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ។
២. បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកសុំសេវា និងទទួលល​ទ្ធផលសម្រេច​លើការ​ផ្តល់​សេវានៅកន្លែងតែមួយ ។
៣. មានលទ្ធភាពងាយស្រួលក្នុងការរៀបចំការគ្រប់គ្រង និងផ្តល់សេ​វារដ្ឋបាលតាម​ប្រព័ន្ធព័ត៌មាន​វិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិ (អនឡាញ) ដែលធានាឲ្យការផ្តល់សេវាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព ។
៤. ការប្រ​មូលផ្តុំផ្តល់សេវានៅកន្លែងតែមួយរបៀបនេះ ក៏នឹងបង្កលក្ខណៈ​ងាយស្រួលក្នុង​ការរៀប​ចំឲ្យមានយ​ន្តការច្បាស់លាស់សម្រាប់ធ្វើការតាមដាន ត្រួតពិនិត្យលើកិច្ចដំណើរកា​រនៃការផ្តល់សេវា​រដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការទទួលខុសត្រូវ និងសម្រុះសម្រួល​ដោះស្រាយ​ពាក្យបណ្តឹ​ងតវ៉ានានារបស់ប្រជាពលរដ្ឋដែលមិនពេញចិត្ត ឬមានភាពមិន​ប្រក្រតីពាក់ព័ន្ធ​នឹងកា​រផ្តល់សេវា ឬការគ្រប់គ្រងរដ្ឋបាល ។
៥. ពង្រឹងប្រសិ​ទ្ធភាពនៃការគ្រប់គ្រង និងការប្រមូលចំណូលពីការផ្តល់​សេវារដ្ឋបាលប្រកបដោយ​តម្លាភាព​ គណនេយ្យភាព និងបានចូល​រួមចំណែកក្នុង​ការទប់ស្កាត់​នូវអំពើពុករលួយ​ក្នុងការផ្តល់​សេវា​រដ្ឋបាលជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4486 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158825 នាក់
ខែនេះ :
554551 នាក់
3 ខែនេះ :
1171796 នាក់
សរុប :
17804682 នាក់