ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេ​ត្តស្វាយរៀង​ បើក​កិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារ​ប្រចាំខែធ្នូ ឆ្នាំ​២​០២០ និងលើក​ទិស​ដៅកា​រងារ​ ខែ​មករា ឆ្នាំ២០២១
Thu,24 December 2020 (Time 09:08 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 318នាក់)


ខេ​ត្តស្វាយរៀង៖ក្នុងឱកាស​អញ្ជើញជាអ​ធិបតីក្នុងកិច្ចប្រ​ជុំបូកសរុបលទ្ធផ​លការងារប្រចាំខែធ្នូ ឆ្នាំ២​០២០ និងលើកទិ​សដៅការងារខែមក​រា ឆ្នាំ២០២១ របស់រដ្ឋបា​លខេត្តស្វាយរៀង នៅសាលប្រជុំមន្ទី អគារ ខ សាលាខេត្ត នាព្រឹកថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុ​ល អភិបាល នៃគណៈអ​ភិបាល​ខេត្តស្វាយរៀង និងជា​ប្រធានគ​ណៈបញ្ជាការឯកភាពរដ្ឋបា​លខេត្ត បាន​ផ្តាំផ្ញើ​ដល់អាជ្ញាធរពាក់​ព័ន្ធនូវចំ​ណុចសំខាន់​ៗមួ​យចំនួ​នដូចខាង​ក្រោម៖
១.ត្រូវ​បន្តយកចិត្តទុក​ដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព​នៅក្នុងខេត្ត​ឲ្យបាន​ល្អប្រសើរ​។
២.មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តធ្វើការពិនិត្យ តាមដានជំរុញ និងគាំទ្រដល់កា​របង្ក​បង្កើ​នផ​លរបស់បងប្អូនប្រជា​ពលរដ្ឋ ជាពិ​សេសការដាំដុះពូជស្រូវ គ្រាប់ពូ​ជដំណាំ ពូជត្រី ដែលបាន​ធ្វើកា​រចែកជូន​នាពេលកន្លងមក ឲ្យទទួលបានលទ្ធផល និងទិន្នផលខ្ពស់ និងល្អប្រសើរ។​
៣.ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំ​ងអស់ ត្រូវបន្តខិ​តខំបំពេញតួនាទី ភារកិច្ចបម្រើសេវាជូន​ប្រជាពល​រដ្ឋ​ឲ្យបានល្អប្រសើរ ប្រកបដោយ​សាមគ្គីភាព ឯកភាពផ្ទៃក្នុង ។
៤.រដ្ឋបាល​ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំ​ដោះស្រាយបញ្ហា​ដែលកើតមាន​ឡើងនៅក្នុងដែន​សមត្ថកិច្ចរ​បស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រ​សិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រម​ទាំង​ត្រូវពង្រឹ​ងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ តួយ៉ាងដីព្រៃ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អ​សម្រា​ប់ជាប្រយោជន៍សាធារណៈ​។
៥.រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនកា​ររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុង​មូលដ្ឋា​នរបស់ខ្លួន និងបន្ត ណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបា​ននូវការសាងសង់​សំណង់​អនា​ធិបតេ​យ្យ និងសំណង់ផ្សេងៗដែលរំលោភលើដីចំណីផ្លូវ ។
៦.ត្រូវបន្តរឹតបន្តឹង​ការអនុវត្តវិ​ធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេ​សការធ្វើ​ចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្រប​តាមវិ​ធានការណែនាំរបស់ក្រសួងសុខាភិបាល។
៧.ត្រូវបន្តពង្រឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់​គ្រឿងញៀន​ឲ្យមានប្រសិទ្ធភាព។

ក្នុងនោះឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោក​ស្រី​ថ្នាក់ដឹកនាំ​ កងកម្លាំងប្រដាប់​អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលក្នុងរយៈ​ពេល​ពេ​ញមួ​យឆ្នាំ២០២០នេះ បើទោះ​ជាមា​នបញ្ហាប្រឈម​នានាបានកើតឡើង​ជាពិសេសបញ្ហាកូវីដ-១៩ បញ្ហា​គ្រោះធម្មជាតិ និងជំនន់ទឹកភ្លៀង ប៉ុន្តែបានសហ​ការអនុវត្តតួនាទី​ភារកិច្ចរបស់​ខ្លួនបានយ៉ា​ងល្អប្រសើរ រួមជាមួយរដ្ឋបាលខេត្ត សម្រេចបាននូ​វសមិទ្ធផលល្អប្រសើរ​ជាច្រើនទាំងការ​ងារអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់​ធ្នាប់សង្គម ព្រមទាំងការចូ​លរួមយុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹ​ងជំងឺកូវីដ១៩បា​នប្រកបដោយ​លទ្ធផល​វិជ្ជមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8134 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145272 នាក់
ខែនេះ :
519029 នាក់
3 ខែនេះ :
1115232 នាក់
សរុប :
17637286 នាក់