ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងបាយការណ៍បូកសរុបរយៈពេល១ឆ្នាំ ​និងលើកទិសដៅអនុវត្ត​បន្តរបស់​ក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
Wed,23 December 2020 (Time 03:10 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 338នាក់)


ខេត្តកំពត៖លោក អ៊ឹង ឆាយ អភិបាល​រងខេត្តកំពត តំណាងឯក​ឧត្តម ជាវ តាយ អភិបាល នៃគ​ណៈ​អ​ភិបាលខេត្តកំពត និង​ជាប្រធានក្រុមលេខាធិការដ្ឋា​ន ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បី​ត្រួត​ពិនិត្យ និងគាំទ្រ​ការអនុវត្តគោល​នយោបាយ និងយុទ្ធសាស្ត្រច​តុកោណដំណាក់​កាលទី៤ របស់​រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំពិភាក្សា​ត្រៀម​រៀបចំ​កិច្ចប្រជុំ និងពិនិត្យរបាយការណ៍​បូកសរុបរយៈពេល១ឆ្នាំ និងលើកទិសដៅអនុវត្ត​បន្ត ក្រុមការ​ងាររាជរដ្ឋាភិបាលចុះមូ​លដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត​គោលនយោបាយ និងយុទ្ធ​សាស្ត្រចតុ​កោណដំណាក់កាល​ទី៤របស់រាជរដ្ឋាភិ​បាលកម្ពុជានៅខេត្តកំពត។

កិច្ចប្រជុំនេះ​បានធ្វើឡើតតាមយៈ Video Conference ដោយមានការអញ្ជើញចូលរួមពីលោក លោក​ស្រី អនុប្រធាន លោក លោកស្រី​អភិបាលក្រុង ស្រុក មន្ត្រីលេ​ខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុកស​រុបចំនួន៣០នាក់។

សូមបញ្ចាក់ផងដែរថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិនិត្យ និងកែសម្រួលរ​បាយការណ៍​បូកស​រុបរយៈពេល១ឆ្នាំ ដែលក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអនុវត្តកន្លងមក ដោយ​ផ្តោត​សំខាន់ទៅលើ​ការចុះមូលដ្ឋានធ្វើវេទិកាសាធារណៈ របស់ក្រុមការងារ​តាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្នុងខេត្តកំ​ពត ដើម្បីប្រមូលបញ្ហា សំណូម​ពររបស់ប្រជាពលរដ្ឋ និងបានដោះស្រា​យជូនពួក​គាត់​តាមផ្នែក តាមវិស័យនីមួយៗ។

លោក អ៊ឹង ឆាយ ប្រធានអង្គប្រជុំ បានណែនាំ​ដល់ក្រុមលេខា​ធិការដ្ឋានខេត្ត ធ្វើការកែសម្រួល​ខ្លឹមសាររបា​យកា​រណ៍តាមការចូលរួមរបស់យោបល់ពីអង្គប្រជុំ ដើម្បីឲ្យរបាយការ​ណ៍មានខ្លឹមសា​រគ្រប់ជ្រុងជ្រោយ រំលេចឲ្យឃើញនូវសមិទ្ធិផ​លដែលក្រុមការងារខេត្ត ក្រុង ស្រុង ឃុំ សង្កាត់ ដែល​បា​នខិតខំ​អនុវត្តនារយៈពេល១ឆ្នាំកន្លងមក នឹងដាក់រ​បាយការណ៍នេះ​ជូនក្នុងកិច្ច​ប្រជុំបូក​សរុប​ការងា​រប្រចាំឆ្នាំ​២០២០ និងលើកទិស​ដៅអនុវត្តបន្ត របស់ក្រុម​ការងាររាជរដ្ឋាភិបាល នាថ្ងៃទី៤ ខែ​មករា ឆ្នាំ២០២១ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនិ៍ និងជាប្រ​ធានក្រុម​ការងាររា​ជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការ​អនុវត្តគោលន​យោបាយនិង​យុទ្ធសាស្ត្រចតុ​កោណដំណាក់​កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2457 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53424 នាក់
ខែនេះ :
515578 នាក់
3 ខែនេះ :
1115850 នាក់
សរុប :
17640115 នាក់