ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត​កំពត ដឹកនាំកិច្ចប្រជុំ គ​ណៈអភិបាលខេត្ត ​ប្រចាំខែធ្នូ ឆ្នាំ២០១៩
Do,02 Januar 2020 (Time 03:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 503នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិ​បាល​ខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូ ​ឆ្នាំ២០១៩ ដែលកិច្ចប្រជុំ​នេះ​មាន​ការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុម​ប្រឹក្សា​ខេត្តមួយ​ចំនួន មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក សរុបចំនួន៧៦នាក់។

កិច្ចប្រជុំនេះបា​នផ្ដោតលើរបៀវារៈសំខាន់ៗរួមមាន៖
១-ពិនិត្យពិ​ភាក្សាលើសេចក្ដីព្រាងរបាយកា​រណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារ​របស់រដ្ឋបាលខេត្ត។
២-ពិនិត្យពិភាក្សា​លើការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែធ្នូឆ្នាំ២០១៩។
៣-របាយកា​រណ៍លទ្ធផល​នៃការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ​ការអនុវត្តគម្រោងក​ម្មវិធីវិនិ​យោគបី​ឆ្នាំរំកិលខេត្តឆ្នាំ២០១៩។
៤-ពិនិត្យ​និងផ្ដល់យោប​ល់ លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២០-២០២២ )។

មានប្រសាសន៍​នៅក្នុងកិច្ចប្រជុំ​ ឯកឧត្តម​ ជាវ តាយអភិបាលខេត្ត បានធ្វើការវាយ​ម្លៃខ្ពស់​ចំពោះ​លទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត សម្រេចបាន នារយះពេលពេញមួយឆ្នាំ២០១៩ ដែលទើប​តែឆ្លងផុត​ទៅថ្មីៗនេះ ហើយឯកឧត្តម​អភិបាលខេត្ត បានធ្វើការកត់សម្គាល់លើកឡើង ក្នុងកិ​ច្ចប្រ​ជុំផងដែរ ដោយផ្តោតសំខាន់ទៅ​លើការងារផ្សេងៗរ​បស់បងប្អូន​ប្រជាពលរដ្ឋ​តាមតំបន់ និងភូមិ​សា​ស្ត្រ ដូចជាការបង្កបង្កើនផល របស់ប្រជាព​លរដ្ឋ ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារ​បម្រើសេ​វារដ្ឋបាល គឺតម្រូវឱ្យអាជ្ញាធរស​ហការគ្នា ដើម្បីប​ម្រើផលប្រយោជន៍​ជូនប្រជាពលរដ្ឋ​ឱ្យមានជីវភា​ពកាន់​តែរីកចម្រើននិងល្អប្រសើរ។ 

ឯកឧត្តម​ ជាវ តាយ អភិបាលខេត្តក៏បានលើកឡើងទៀតថា ​យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋ ត្រូវតែរួមសាមគ្គីគ្នាថែរក្សាឲ្យបាន​ដាច់ខាត​នូវតម្លៃ​សុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3073 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54040 នាក់
ខែនេះ :
516194 នាក់
3 ខែនេះ :
1116466 នាក់
សរុប :
17640731 នាក់