ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ងួន រ​តនៈ ជំរុញ​ឲ្យសមត្ថកិច្ចតាមច្រកព្រំ​ដែនកម្ពុជា ថៃ និងមន្ត្រីជំនា​ញសម្រួលឯកសារ ការពិនិ​ត្យ​សុខភាព ការធ្វើសំ​ណាក និងចត្តាឡីស័កឲ្យបានត្រឹម​ត្រូវ​ដល់ពលរដ្ឋខ្មែរ
Wed,23 December 2020 (Time 09:50 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 426នាក់)


ខេត្តបាត់ដំបង៖ក្នុងឱកាសដឹកនាំ​កិច្ចប្រជុំការពិនិត្យសម្រួលដ​ល់ដំណើររប​ស់ពលករខ្មែរត្រឡប់​មកពីថៃ និងការធ្វើចត្តាឡីស័ក ចំពោះ​ពលករទើបត្រឡប់ម​កនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្តបាត់ដំបង បានជំរុញអោយសមត្ថកិច្ចតាមច្រកព្រំដែនកម្ពុជា ថៃ ដែលជាប់នឹងខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាល ក្នុងការសម្រួលឯកសារ ការពិនិត្យសុខភាព ការធ្វើសំណា​កឲ្យបានត្រឹមត្រូវ និងការធ្វើចត្តាឡីស័កដល់ពលករ តាមការណែ​នាំរបស់សម្ដេច​តេជោនាយក​រដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ។

ឯកឧត្តមបា​នសង្កត់ធ្ងន់ថា ការធ្វើចត្តាឡីស័កលើព​លករនេះ មិនត្រូវ​មានការលើ​កលែង​និងអនុញ្ញា​តឲ្យទៅផ្ទះ​ឡើយ បើទោះ​ក្នុងករណីណាក៏ដោយ ចៀសវាងមានការថ្លោះថ្លូយ ហើយបង្កការព្រួយបា​រម្ភដល់ពលរដ្ឋផ្សេងទៀត ហើយក៏សូម​ថ្លែងអំណរគុណដល់សមត្ថកិច្ច អាជ្ញាធរ មន្ទីរជំនាញ ដែលកំពុងខិតខំជួយក្នុងការងារនេះផងដែរ ។

ប្រជាព​លរដ្ឋ​ជាពល​ករ ទើបម​កពីធ្វើការនៅប្រទេសថៃ ដែលបានឆ្លងកាត់ព្រំ​ដែនជាប់នឹងខេត្តបា​ត់​ដំបង បានប្ដេជ្ញាចិត្តក្នុងកា​រចូលរួមជាមួយរា​ជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបាត់ដំបង ទប់ស្កាត់កុំ​ឲ្យមានការរី​ករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ។

ពលករកំពុងធ្វើចត្តាឡីស័ក ក្នុងវិទ្យាល័យកំរៀង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានលើក​ឡើង​ថា ពួកគាត់​បានយល់ដឹងច្រើន ពីវិធានកា​រទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងបានអនុវត្តជានិច្ច នូវ​វិធា​នការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ពួកគេបាន​បន្តថា ចំពោះ​​ការវិលត្រឡប់​មកពីប្រទេសថៃ ខណៈ​នៅខេត្តសាមុទសាខន កំពុងមាន​ការផ្ទុះខ្លាំង​នៃជំងឺកូវីដ១៩នោះ គឺមិន​មែនមានការជ្រួលច្របល់ទើបត្រឡប់មកនោះទេ ការមកនេះ​ដោយ​សារមា​នភារៈក្នុងគ្រួសារ ប៉ុន្តែទោះ​មានរវល់ក្នុងគ្រួសារយ៉ាងណាក្តី ពួកគេនឹងនៅ​បន្តធ្វើចត្តា​ឡីស័កចំនួន១៤ថ្ងៃតាម​ការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តផងដែរ ។

តាម​ការបញ្ជាក់ពីលោក សឿម ប៊ុនរិទ្ធ អភិបាលរង​ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បន្ទាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុទសាខន នៃប្រទេសថៃជាច្រើនករណី ដោយគិតចាប់ពី​ថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២០ មានពលករខ្មែរត្រឡប់មកពីថៃ តាមច្រកព្រំដែន​ជាប់នឹងខេត្តបាត់ដំបង ត្រូវបានអាជ្ញាធ​រខេត្តនិងមន្ត្រីជំ​នាញបានពិនិត្យ​សុខភាពនិងបា​នធ្វើចត្តា​ឡីស័ក​ពលករសរុបចំនួន១២១នាក់ នៅមណ្ឌលចំនួន២ក្នុងស្រុកកំរៀង ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2722 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53689 នាក់
ខែនេះ :
515843 នាក់
3 ខែនេះ :
1116115 នាក់
សរុប :
17640380 នាក់