ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប បើក​ការដ្ឋាន​ជួសជុលផ្លូវក្រាល​កៅស៊ូ​DBSTចំនួន៧កំណាត់ និងសំ​ណង់សិល្បៈ​ការ្យ​មួយចំនួន​ តាមបណ្តោយផ្លូវ នៅក្នុង​ក្រុងកែប
Wed,23 December 2020 (Time 08:12 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តកែប៖ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​ នៃគណៈ​អភិបាលខេត្ត និង​ជាប្រធា​នគណកម្ម​ការរៀប​ចំគម្រោង​ខេត្តកែប នៅព្រឹកថ្ងៃទី​២៣​ ខែធ្នូ​ ឆ្នាំ២០២០​ អញ្ជើញ​ជាអធិបតីក្នុងពិធីបើ​ក​ការដ្ឋា​នជួស​ជុលផ្លូវ​ក្រាល​កៅស៊ូ​DBST ស្ថិតនៅ​ភូមិកែប សង្កា​ត់កែប ក្រុងកែប​ ដើម្បីជួសជុល​ ផ្លូវក្រាល​ក្រួសក្រហ​មចំនួន០១​ខ្សែ​ និងជួស​ជុលផ្លូវក្រាល​កៅស៊ូប្រភេទ​​​ DBST ចំនួន៧​កំណាត់ខ្សែ​ ដែលមា​នប្រវែង៣,៣៨២ម៉ែត្រ​ និងសំណង់សិ​ល្បៈការ្យមួយចំនួន​ តាមបណ្តោយផ្លូវ នៅមូលដ្ឋាន​ភូមិកែប សង្កាត់​កែប នេះគឺជាចំណងដៃថ្មី​មួយទៀត​ ដើ​ម្បីជូនប្រជាពលរដ្ឋ​ ងាយស្រួលក្នុងការធ្វើដំណើរ​ និង​ដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សា​ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​ឲ្យដឹងថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ និងឈ្លៀសវៃ​ របស់សម្តេចអគ្គម​ហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើអោ​យប្រទេសជាតិ​ មានសុខសន្តិភាព មានការ​អភិវឌ្ឍន៍​ រីកចម្រើនលើគ្រប់វិស័យ។ប្រទេស​ជាតិមាន​សុខសន្តិភាពនេះហើយ​ ទើ​បរដ្ឋបាលខេត្ត​ មានឱកាសអ​ភិវឌ្ឍន៍មូលដ្ឋាន​គ្រប់ទីកន្លែង។

កំណាត់​ផ្លូវដែលនឹង​ជួសជុលនៅពេលនេះ​ គឺជាសមិទ្ធផលថ្មីបន្ថែម​ទៀត​ ដែលរាជរដ្ឋាភិបាល​ ក៏ដូចជារដ្ឋបាលខេត្ត​កែប​ បានផ្តល់ជូនប្រជាពលរដ្ឋ​ សម្រាប់ប្រើប្រាស់ក្នុ​ងការធ្វើដំណើរ និង​បញ្ចៀស​ការកកស្ទះចរាចរ​ ជាពិសេស ដើម្បី​ភ្ញៀវទេសចរ​​ធ្វើដំណើរ​ឆ្លងកាត់​តំបន់នេះ​មានភាពងាយ​ស្រួល​។​​ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល​ នៅតែបន្តឥតឈប់ឈរ​ ដើម្បីប្រ​ជាពលរដ្ឋ​មានជីវភាព​កាន់​តែប្រសើរឡើង។ជាមួយ​គ្នានេះផងដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានសំណូមព​រដល់ប្រជា​ពលរដ្ឋ​ សូម​មានការ​យោគយល់ ចំពោះផលប៉ះដែលកើតឡើងពីការ​ជួសជុលនេះ។

បន្ថែមពីនេះទៀតឯកឧត្តមបញ្ចាក់ថា​ ទោះបីជាការរីករាលដាល​ នៃជំងឺកូវីដ១៩​ ត្រូវបានប្រមុខ​រាជរដ្ឋាភិបាល​គ្រប់គ្រងបា​នក៏​ដោយ​ ក៏សូមឩ្យអាជ្ញាធរក្រុងស្រុក​ បន្តធ្វើ​ការណែនាំដ​ល់ប្រជាពល​រដ្ឋអោយអនុវត្តតាមវិ​ធានសុខាភិបាល​អោយបានត្រឹមត្រូវ​តាមរយៈការពាក់ម៉ាស់​ លាងដៃជាមួយ​សាប៊ូ​ ទឹកអាកុល​ អោយបានញឹ​កញាប់រក្សាគម្លាតសង្គមអោយបានល្អ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8158 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145296 នាក់
ខែនេះ :
519053 នាក់
3 ខែនេះ :
1115256 នាក់
សរុប :
17637310 នាក់