ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នក​ដាំបន្លែត្រសក់ និងស្ពៃ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ត្អូញត្អែរពីកា​រប្រមូល​ផល​បាន​លក់​ចេញក្នុង​តម្លៃ​ថោក ជាហេតុ​នាំ​ឲ្យខាត​បង់ និង​បាក់​ទឹក​ចិត្តក្នុង​កា​រដាំ​ដុះបន្ត
Tue,22 December 2020 (Time 07:00 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តបន្ទាយមានជ័យ៖បន្លែត្រសក់ និងស្ពៃគឺជាបន្លែមួយប្រភេ​ទដែលមា​នទីផ្សារល្អ ហើយ​ក៏មិន​ពិបាក​ក្នុង​ដាំដុះ​ និង​ថែ​ប៉ុន្មាន​ដែរ ប្រជា​កសិករ​នៅ​តាម​ស្រុក​ស្រែចំកា​​រមួយចំនួនបា​នចាប់យក​មុខរប​រដាំបន្លែ​ត្រស​ក់​និងស្ពៃនេះ​ សម្រាប់​ជញ្ជឹមគ្រួសារ តែឆ្នាំ​នេះ​ដោយ​សារតែ​ប្រទេសជួ​បនូវ​វិបត្តិ​ជំងឺ​ឆ្លងកូវីដ១៩ ជា​ហេតុនាំ​ឲ្យ​ស្ងាត់ ទើ​បប​ន្លែទាំងនេះទៅ​លើទី​ផ្សារមានការជុញ បាន​ធ្វើ​ឲ្យប្រជា​កសិ​ករ​ប្រមូល​ផល​បាន​ហើយ​លក់ក្នុងត​ម្លៃថោក។

លោកស្រី ទុំ ធឿយ អាយុ៤៨​ឆ្នាំ រស់នៅ​ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយ​មានជ័យ​ បានមាន​ប្រសាសន៍ ត្អូញត្អែរអំពីកា​រលក់​បន្លែត្រសក់​ចេញក្នុង​តម្លៃថោក ខណៈដែ​លោក​ស្រី​ និង​ក្រុម​គ្រួសារខំ​ដាំដុះ​បា​នផ​ល​ហើយនោះ។​លោកស្រីប​ញ្ជាក់ថា កាលពី​ឆ្នាំមុន​ៗ ក៏មិនដូច​ឆ្នាំ​នេះ​ដែរ តម្លៃ​ត្រស​ក់ថោ​ហួស សឹងនឹងរ​ក​កម្លាំង​ធ្វើ​ និងបេះ​លក់ពុំបាន ដោយឆ្នាំមុនលក់ចេញ​ក្នុង​១គី​ឡូក្រាម​តម្លៃ១៣០០រៀល ​តែឆ្នាំនេះ​បានតែ៤០០រៀល ទៅ៥០០​រៀលតែប៉ុ​ណ្ណោះ​ដោយ​
សា​រ​តែ​គ្មាន​ឈ្មួញ​មកទិញ ​មាន​តែ​អ្នកទិញយ​កទៅល​ក់ផ្សារក្នុង​ភូមិ ម្យ៉ាងវិញទៀតមានឈ្មួញ​នាំ​យក​​ម​ក​ពី​បណ្តា​ល​ខេត្តផ្សេងៗ មក​ដាក់លក់​ប្រជែងនៅ​លើទីផ្សារ​ក្នុងខេត្ត​ច្រើន ជាហេតុ​នាំ​ឲ្យជុញ​ណាមួយ​ឆ្នាំនេះ​ជួប​វិបត្តិជំងឺឆ្លង​កូវីដ១៩ ​ផងនោះ ទើប​បា​ន​ជា​ស្ងាត់គ្មាន​អ្នកមក​ទិញបែបនេះ។

ចំណែកប្រជាកសិករដាំស្ពៃឈ្មោះ ស៊ិក សៀក អាយុ៣០ឆ្នាំ​ វិញក៏មា​នការត្អូញត្អែ​មិនចាញ់អ្នក​ដាំត្រ​សក់​ប៉ុន្មាន​ដែរ ដោយ​លោកបញ្ជាក់ថា ​​ជាធម្មតា​ឲ្យតែ​ខែកត្តិក​រដូវត្រជាក់​អាកា​សធា​តុ​ល្អ​ គួបផ្សំ​ជា​មួ​យ​​វិបត្តិជំងឺ​កូវីដ១៩​ផង ពិសេសនៅ​តាមស្រុកភូមិផ្សេងៗដាំកើ​តព្រមគ្នា​ផងនោះ ទើប​បានជាធូ​ថ្លៃ​បែបនេះ ដោយ​បច្ចុប្បន្នប្រ​ភេ​ទស្ពៃក្រញ៉ា​ញ់​ល្អ​ក្នុង​១គី​ឡូ​ក្រា​ម​តម្លៃ៨០០​រៀល បើធម្មតា៥០​០​រៀល​ បើ​ប្រៀប​ធៀបទៅនឹង​ឆ្នាំ​មុនមិ​នខុសគ្នានោះទេ​។​

ជាងនេះទៅ​ទៀតពួកគាត់បាន​រៀបរាប់ត្អូញត្អែអំ​ពីការខាត​បង់ក្នុង​ការដាំដុះ​ ដោ​យចំណាយទាំង​​កម្លាំ​ង សម្ភារៈ ថវិការក្នុង​ការជួ​ល​និងទិញ​ជាជី ថ្នាំបាញ់។ល។ទម្រាំបាន​ផល​ នៅពេលទទួលបាន​ផល​ហើ​យ​បែជា​មិនមាន​ទីផ្សារ ហើយ​ល​ក់ក្នុងត​ម្លៃទាប​ទៀត។​

បើតាមលោក អាង សាស ជា​អាជីវ​ករដែលមក​ទិញយកទៅលក់បន្ត​នៅតាមផ្សារក្នុង​ភូមិបាន​ឲ្យដឹ​ងដែរថា​ ​​​​​​តម្លៃ​បន្លែ​ត្រសក់និងស្ពៃ​ចុះ​ថោក​នេះ​ មិនមែន​លោក​ទិញបញ្ចុះដោយឯកឯងនោះទេ​ ដោយ​សារបន្លែដល់ព្រមគ្នា អ្នកលក់ដូរច្រើន និង​ជួប​វិបត្តិ​ជំងឺ​ឆ្លងកូវីដ១៩ផង ទើប​បណ្តា​ល​ឲ្យស្ងាត់​មិន​មានម​នុស្សទិញបែ​បនេះ​​។លោក​បញ្ចាក់ទៀត​ថា កាលពី​ឆ្នាំមុនៗមានតម្លៃខ្ពស់​ដោយទិញពីចំកា​រក្នុង​១គីឡូក្រាមតម្លៃ​១០០០ ទៅ១២​០០រៀល យកទៅ​លក់បន្តនៅ​លើទីផ្សា​រអាចបាន​តម្លៃ១៥​០០រៀល​ឯណោះ តែមកដល់ពេល​នេះក្នុង​១គី​ឡូក្រាម​បានត្រឹម​តែ៤០០រៀល​តែប៉ុណ្ណោះ​ជាហេតុធ្វើ​ឲ្យប្រ​ជាកសិកររង​ការខាតបង់ និងបាក់​ទឹក​ចិត្តក្នុងការដាំដុះបន្ត​ ចំណែកលោកជាអ្នក​ទិញយ​កទៅ​ល​ក់បន្តមិនពិបាកនោះទេ ព្រោះលោក​ទិញតម្រូវទីផ្សារតែប៉ុណ្ណោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6079 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143217 នាក់
ខែនេះ :
516974 នាក់
3 ខែនេះ :
1113177 នាក់
សរុប :
17635231 នាក់