ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រះម​ហាក្សត្រ សព្វព្រះ​រាជហឫទ័យត្រាស់​បង្គាប់ ​ឲ្យសម្ដេច​ចៅហ្វាវាំងវរ​វៀងជ័យ អធិ​បតីស្រឹង្គារ៍ គង់ សំ​អុល​ នាំយក​ព្រះ​រាជ​អំណោ​យ​ចែកជូន​ប្រជា​រាស្រ្ត​រងគ្រោះ ដោយ​ខ្យល់កន្រ្តាក់ នៅក្រុងបាវិត
Tue,22 December 2020 (Time 06:41 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


ខេត្តស្វាយរៀង៖ក្រោមព្រះ​រាជហឫទ័យ​ទុកដាក់ខ្ពស់​អំពីសុខទុក្ខ​របស់ប​ងប្អូន​ប្រជា​នុរាស្រ្តទូ​ទាំង​ព្រះ​រាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចា​ស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវ​ររាជមា​តាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព​សក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុតនៅព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០​២​០ ស្តេចសព្វព្រះរាជហ​ឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំ​ណោយដ៏​ឧត្តុង្គឧត្តម​របស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរង​គ្រោះដោយខ្យល់កន្រ្តាក់ ប្រជាពលរដ្ឋរង​គ្រោះសរុបចំ​នួន ៣៥គ្រួសារ ក្នុងនោះនៅក្នុង​ឃុំប្រសូត្រចំនួន ២៤គ្រួសារ (រលំទាំងស្រុង៤គ្រួសារ ) និងនៅ​សង្កា​ត់​បាទី ក្រុងបាវិតចំនួន១១គ្រួសារ។

អញ្ជើញចូ​លរួមក្នុងពិធីនេះមា​នប្រតិភូព្រះ​បរមរា​ជវាំង លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រម​ណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម​លោកជំទា​វអភិបា​លរងខេត្តស្វាយរៀងតំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកប្រធាន​មន្ទីរសា​ធារណការ និងដឹកជញ្ជូនខេត្ត លោ​កប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរព័ត៌មាន លោក​ស្រី​នាយករដ្ឋបាល​សាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក​ស្វាយទាប លោកអភិបាលស្រុក និង​មន្ត្រី​រាជការអាជ្ញាធ​រមូលដ្ឋានមួយចំនួនទៀត។

អំណោយដែលទទួលបា​នក្នុង១គ្រួសាររួមមាន៖អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រ​មា១​និងសារ៉ុង១)មី១កេស ត្រីខ១០​កំប៉ុង តង់កៅស៊ូ១ អាវយឺត១ និងថវិកាចំនួន៤​០០.០០០រៀល។ ដោយឡែកចំពោះគ្រួសារដែ​លរលំទាំងស្រុងចំនួន៤គ្រួសារ ទទួលបា​នសម្ភារៈដូចគ្នា និងថវិកា​ចំនួន៨​០០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7870 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145008 នាក់
ខែនេះ :
518765 នាក់
3 ខែនេះ :
1114968 នាក់
សរុប :
17637022 នាក់