ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោមស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ​នៅខេត្តប៉ៃលិន ជួយគាំទ្រដល់​លោកជំទាវបាន ស្រីមុំ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាសុខសន្តិភាព
Mon,21 December 2020 (Time 04:46 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តប៉ៃលិន៖ថ្លែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលាខេត្ត​ប៉ៃលិនសម្តេចក្រឡាហោម​សខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត មន្ទីរអង្គភាព​ជុំវិញខេត្ត ​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជា​ព​លរដ្ឋនៅក្នុងខេត្តប៉ៃលិន ខិតខំរួមគ្នា ដើម្បីថែរក្សាសុខ​សន្តិភាព និងការ អភិវឌ្ឍន៍ខេត្ត​ឲ្យកាន់តែរីក​ចំរើន។

ក្នុងឱកាសនេះដែរសម្តេច​ក្រឡាហោមក៏​បានអំពាវនាវដ​ល់មន្ត្រីច្រកទ្វារខេត្ត ដែលជាប់​ព្រំដែន​កម្ពុ​ជា-​ថៃទាំង៨​ខេត្តត្រូវបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ព្រោះ​នៅប្រទេសថៃ​អ្នកឆ្លងជម្ងឺកូវិដ១៩ កាន់តែ​ច្រើន​ឡើងដូច្នេះរា​ល់ការចេញចូលត្រូវ​ត្រួតពិនិត្យនិងធ្វើចត្តាឡីស័កឲ្យបា​នត្រឹមត្រូវជៀសនាំជម្ងឺពី​គេមកយើង និងពីយើងទៅគេ។

ជាមួយគ្នានេះដែរលោកជំទាវបាន​ស្រីមុំអភិបាលខេត្តប៉ៃលិន ទើបតែងតាំងថ្មី បានប្តេជ្ញាចិត្តខិត​ខំប្រឹងប្រែងបន្ត​ការអភិវឌ្ឍន៍រក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន. បង្កើនកិច្ច​សហការ និងសាមគ្គីភាពផ្ទៃក្នុងបង្កើនការការពារនូវវិធានការជម្ងឺកូវិដ១៩ដូនដល់ពលរដ្ឋ។រៀនសូ​ត្របទពិ​សោធន៍​ពីរៀមច្បង​អតីតថ្នាក់ដឹកនាំខេត្ត នូវចំណុចៗ​ដើម្បីមកវិភិវឌ្ឍន៍ឲ្យកាន់តែរីកចំរើន។

បញ្ជាក់លោកជំទាវបានស្រីមុំអតីតជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនត្រូវបានព្រះមហាក្សត្រត្រាប់បង្គាប់តែងតាំងជាអភិបាលខេត្តប៉ៃលិនជំនួលឯកឧត្តមផាន់ចាន់ធុល ដែលផ្ទេរទៅបំរើការងារ​នៅក្រសួង​មហាផ្ទៃ​មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7077 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144215 នាក់
ខែនេះ :
517972 នាក់
3 ខែនេះ :
1114175 នាក់
សរុប :
17636229 នាក់