ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្ក្រាបទី​តាំងល្បែងស៊ី​សងពីរកន្លែង នៅក្រុងបា​ត់ដំបង
Mon,21 December 2020 (Time 12:15 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 327នាក់)


ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ នឹង កម្លាំងអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង​ចំនួន០​២ទីតាំង ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ​នគរបាលព្រហ្ម​ទណ្ឌកម្រិតស្រា​ល នៃ​ស្នង​កា​រដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខា​ងលើនេះធ្វើឡើង​នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០នៅចំណុចទីតាំងទី១ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ល្បែងស៊ីសង (ភ្នាល់កីឡាប្រដាល់)ទីតាំងទី២ នៅចំណុចភូមិចំ​ការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ល្បែងស៊ីសង( ចាក់ភ្នាល់អាប៉ោង)។

ជាមួយកិច្ចប្រតិ​បត្តិការនេះដែរ ក្នុងបទល្មើស​ជាក់ស្តែងសមត្ថ​កិច្ចជំនាញបានធ្វើកា​រឃាត់នាំខ្លួនអ្នក​ពា​ក់ព័ន្ធប្រព្រឹត្តលេង​ល្បែងស៊ីសងចំនួន០៦នាក់ រួមនឹងវត្ថុតាងមាន៖
- កម្រាលកៅស៊ូ សម្រាប់ចាក់អាប៉ោងចំនួន០១
- គម្របផ្តិល សម្រាប់គ្របអាប៉ោងចំនួន០១
- ចាន សម្រាប់បាញ់អាប៉ោងចំនួន០១
- គ្រាប់មេអាប៉ោងចំនួន០១
- ចានជ័រ ដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន០១។
ក្រោយពីឃាត់​ខ្លួនជនសង្ស័យប្រព្រឹត្ត​លេងល្បែងស៊ីសងទាំង​០៦នាក់រួម​នឹងវត្ថុតាង ត្រូវបានស​មត្ថកិ​ច្ចបញ្ជូនមកកា​ន់ការិយាល័យជំនាញ ដើម្បីធ្វើ​ការសាកសួរ និងបន្តនីតិវិធីទៅ​តាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7666 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144804 នាក់
ខែនេះ :
518561 នាក់
3 ខែនេះ :
1114764 នាក់
សរុប :
17636818 នាក់