ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្ត​បាត់ដំបង រៀបចំមណ្ឌលចត្តាឡីស័​កមួយចំនួន នៅជិត​ច្រកព្រំដែន សម្រាប់ដា​ក់ពលករ​ដាច់ដោយឡែក១៤ថ្ងៃ
Mon,21 December 2020 (Time 06:24 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 363នាក់)


ខេត្តបាត់​ដំបង៖ក្រោយមានការផ្ទុះឆ្លង​រីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅប្រទេសថៃ និងស្របតាម​កា​រអំពា​វនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា និងក្រសួង​សុខាភិបាល អាជ្ញាធរខេត្តបាត់​ដំបង បានរៀបចំនូវម​ណ្ឌលចត្តាឡីស័កមួយចំនួនបន្ថែមទៀត នៅ​ស្រុកកំរៀង និងស្រុកសំពៅលូន សម្រាប់ដាក់ពលរដ្ឋ នៅដាច់ដោយឡែករយះចំនួន១៤ថ្ងៃ។

នាឱកាសចុះពិនិត្យការ​រធ្វើសំណា​ករបស់ពលករ នៅច្រកព្រំដែនអន្តរជាតិដូង (ឡែម) នៅ​រសៀល​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោ​កឱស​ថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធា​នមន្ទីរសុខាភិបាល នៃរដ្ឋបា​លខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃម្សិល​មិញ មានពលករ​ខ្មែរត្រឡប់មកពីប្រទេសថៃ តា​មច្រកព្រំដែន​ជាប់ខេត្តបាត់ដំបង មានចំនួន១​៤នាក់ និងគិ​តព្រឹកថ្ងៃ​នេះចំនួន១០នាក់ និងត្រូវ​បានធ្វើសំ​ណាករកមេរោគកូវីដ១៩ គ្រប់ៗគ្នា។

លោកបានបន្តថា អាជ្ញាធរ​ក៏បានរកឃើញពលករ​ចំនួន២នាក់ នៅក្នុងស្រុកថ្មគោល ធ្វើដំណើ​រឆ្លងដែន​ចេញមកពីប្រទេ​សថៃតាមច្រកអូរស្មាច់ នៃខេត្តឧត្តរមានជ័យ ដែលបា​នមកពី​ខេត្តសាមុទ​សាខន ហើយ​បច្ចុប្បន្នពួកគេកំពុង បានដាក់ដាច់​ដោយឡែកក្នុង​មន្ទីរពេទ្យបង្អែក​ស្រុកថ្មគោល​ផងដែរ។

តាមការបញ្ជាក់រហូតមកដល់ពេលនេះ ខេត្តបាត់​ដំបងបានធ្វើសំណាករកជំងឺកូវីដ១៩ បានចំនួន​២៩១០សំ​ណាក ក្នុងនោះមានសំណាក​របស់អ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួ​យ​អ្នក​ពាក់​ព័ន្ធព្រឹត្តិការ​ណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ចំនួនជា​ង៣០០សំណាក​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7545 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144683 នាក់
ខែនេះ :
518440 នាក់
3 ខែនេះ :
1114643 នាក់
សរុប :
17636697 នាក់