ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្ត​ដឹកទឹក​ថយក្រោយ​ មិនប្រយ័ត្ន​ បណ្តាលឲ្យកិនម៉ូតូ និងមនុស្ស ស្លាប់ស្ត្រីម្នាក់ ក្មេងតូច​រួមដំណើរ​ជាមួយ​រងរបួសស្រា​ល
Wed,02 December 2020 (Time 05:09 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 599នាក់)


ខេត្តកំពង់ស្ពឺ៖ជិះម៉ូតូ១គ្រឿងឈប់​នៅក្រោយរថ​យន្តពេល រថយន្តដឹក​ទឹក​ធ្វើផ្លូវ​ថយមក​ក្រោយមើល​មិនឃើញបណ្តាល​ឲ្យកិនស្លាប់​ស្រ្តីម្នាក់​ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកក្មេងតូចអាយុ៧ឆ្នាំ រួចផុត​ពីសេចក្តីស្លាប់របួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ​ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣៥​នាទី​ព្រឹក​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ​លេខ១៤២ ស្ថិតក្នុងភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមលោ​កអធិការនគរបាលស្រុកឱរ៉ាល់​ទទួលផែន​ចរាចរណ៌ បាន​ឲ្យដឹងថា ករ​ណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បានកើតឡើងរ​វាងរថយន្តស៊ីទែន​ដឹកទឹកស្រោចផ្លូវ បានថយ​ក្រោយ​កិនម៉ូតូបណ្តា​លឲ្យ​មនុស្ស​ដួល​ចំកង់​ក្រោយ​រថយន្តបណ្តាលឲ្យស្លាប់មនុស្ស០១នាក់​។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្ត របស់ក្រុមស្ថាប​នាផ្លូវថ្នល់​០១គ្រឿង​ម៉ាកហ៊ីណូ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 3E-2250 បើកបរដោយ​ជនស្គាល់អត្តសញ្ញាណ (បាន​រត់គេចខ្លួនបាត់ក្រោយកើតហេតុ) និងម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៍ក្រហម ពាក់ស្លាក​លេខ ព្រៃវែង 1T-8591បើកបរដោ​យឈ្មោះ ឡោម ចន្ដា ភេទស្រី អាយុ៣០ឆ្នាំ ឌុបក្មួយឈ្មោះ សៀក​ ករុណា ភេទស្រី អាយុ០៧ឆ្នាំ ទាំង​០២នាក់រ​ស់នៅភូមិអូរផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្នុងទិសដៅស្រ​បទិសគ្នាពីកើតទៅលិច (រថយន្តបើកពីមុខម៉ូតូ) លុះដល់ចំ​ណុចកើត​ហេតុ​ស្រា​ប់តែរថយន្តបា​ន​ឈប់រួច​ថយ​ក្រោយ ភ្លាមនោះ​ម៉ូតូគេចមិនរួច បណ្ដាលឲ្យកិន​ស្រ្តីខាងលើ​ស្លាប់ភ្លាមៗ នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ​បានសហការជា​មួយកម្លាំងប៉ុស្តិ៍ បានចុះធ្វើកា​រវាស់វែង​រួចយក​វត្ថុតាង​ទាំង០២ យកមករក្សាទុក​នៅអធិការរដ្ឋាន​នគរបាលស្រុកឱរ៉ាល់ ដើម្បីរងចាំការ​ដោះ​ស្រាយ​តាមនិតិវិធី។ចំណែកសពសមត្ថកិច្ច​បានប្រគល់ឲ្យសាច់​ញាតិយកទៅធ្វើបុណ្យ តាមប្រ​ពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8385 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
170839 នាក់
ខែនេះ :
516596 នាក់
3 ខែនេះ :
1108291 នាក់
សរុប :
17628225 នាក់