ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលព្រៃឈើ ចុះបង្ក្រាបរថយន្តខ្នា​តយក្សដឹកដំឡូង បង្កប់​ឈើនៅស្រុកស្វាយលើ
Do,02 Januar 2020 (Time 03:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


ខេត្តសៀមរាប​៖រថយន្តខ្នាយយក្សដំឡូងបង្កប់ឈើពីក្រោម ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្ត​សៀមរាប​ ចុះបង្ក្រាប​បានកាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅស្រុកស្វាយលើ ខេត្ត​សៀមរាប​។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា រថយន្តដែលចាប់បាននោះ ​ម៉ាកហ៊ីយាន​ដាយធុន​(វេអង) ដែលមាន​ម្ចាស់​ឈ្មោះឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង ដោយ​បានដឹកដំឡូង​បង្កប់​ឈើពី​ខាងក្រោម។ឈើដែលរកឃើញនោះប្រភេទលេខ១ ស្រឡៅ២១៣សន្លឹក ស្មើ១១,៣០៣ម៉ែត្រ​គូប,ឈើអារលេ​ខ២១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុបចំនួន​១៣,320ម៉ែត្រគូប។

សមត្ថកិច្ចបន្តថា​ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បម្រុ​ងឆ្ពោះទៅខេត្តព្រៃវែង លុះមកដល់ចំណុចខាងលើកម្លាំងធ្វើការស្ទាក់បានតែម្តង។

ក្រោយ​ពីបង្ក្រាបបាននាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារដើម្បី ផ្តល់ឱកាស​​ឲ្យ​ម្ចាស់ចូលខ្លួន​មកទទួល ពិន័យជាអន្តរកាលក្នុងរយះពេល៣០ថ្ងៃ តែផ្ទុយទៅ​ម្ចាស់មិនចូលខ្លួន មកក៏ បញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីចាត់បន្តតាមនិតិវិធីតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
843 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51810 នាក់
ខែនេះ :
513964 នាក់
3 ខែនេះ :
1114236 នាក់
សរុប :
17638501 នាក់