ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជិះម៉ូតូឌុបគ្នា​ដេញតាមចោរឆក់ខ្សែក ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកឡំប្រឺតា ដែ​លកំពុងធ្វើដំណើរ​ តាមផ្លូវ​លេខ២១៧ ចំ​ណុច​ក្នុងសង្កាត់ស្ទឹង​មានជ័យ២ បណ្តាល​ឲ្យ​មនុស្ស​ចំនួន៣នាក់រងរបួសធ្ងន់ និ​ង​ស្រាល
Sat,19 December 2020 (Time 03:21 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 541នាក់)


រាជធានីភ្នំពេញ​៖មនុស្សប្រុស ស្រីចំនួន៣នាក់បានរងរបួសធ្ងន់ និងស្រាល​ ដឹកយកទៅ​កាន់មន្ទីរ​ពេទ្យឯកជ​នភ្លាមៗ​ បន្ទាប់ពីពួ​កគាត់ជិះម៉ូតូឌុបគ្នាបញ្ច្រាសទិស​ចរាចរណ៍ ដេញតាមចោរឆក់ខ្សែក នៅតាម​ផ្លូវបេតុង​ខាង​ក្រោយ​សាលារៀ​នណតឡាញ​ ក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​​កាលពីវេលាម៉ោង១១​ និង០៥​នាទីយប់​ ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២០ ក៏​បានជ្រុល​ទៅបុកឡំប្រឺតា ដែលកំពុងធ្វើដំណើរ​នៅតាមផ្លូវ​លេខ២១៧​ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ២​ ខណ្ឌមានជ័យ​ ចំពីមុខ​ពេញទំហឹង​។

​បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនកើតហេតុ​គេឃើញម៉ូតូ២គ្រឿង​ ដែល១​គ្រឿង​មិនចាំម៉ាក ជិះ​ដោយបុរស​ម្នាក់ធ្វើដំណើរ ចេញពីផ្លូវបេតុង​ខាងក្រោយសាលារៀនណតឡាញ​ ក្នុងទិសដៅពី​ជើង​ទៅត្បូង​ក្នុងល្បឿនលឿន​ ហើយឆ្លងកា​ត់ផ្លូវព្រះមុ​នីរ៉េត​មកបញ្ច្រាសចរាចរណ៍​ ក្នុងនោះក៏​មាន​ម៉ូតូ​១គ្រឿងទៀត​ម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខភ្នំពេញ​ 1GI-1646 ជិះឌុបគ្នា​៣នាក់​ (ប្រុស១​ ស្រី២​ )​ ដេញតាមពីក្រោយ​មិនប្រយ័ត្ន​ក៏ជ្រុល​ទៅបុកឡំប្រឺតា ដែលកំពុង​ធ្វើដំណើរស្របផ្លូវ និងដឹកភ្ញៀវចំពីមុខពេញទំហឹង​ បណ្ដាលឲ្យភាគីខាង​ម៉ូតូហុងដា​ឌ្រីមជិះឌុប​គ្នា៣នាក់ខាងលើ​រងរបួសធ្ងន់២នាក់​ ស្រាលម្នាក់​។

ជនរងគ្រោះដែលរង​របួសស្រាលបាន​ឲ្យដឹងថា​ ពួកគេត្រូវ​ចោរឆក់ ខ្សែកបានសម្រេច​ ទើបនាំ​គ្នា​ដេញ​តាមចាប់​ក៏ជ្រុល​ទៅបុកឡំប្រឺតាយ៉ាងដូច្នេះ​។ចំណែក​ជនសង្ស័យ​ម្នាក់ ដែលឆក់ខ្សែ​ក ពី​ជនរងគ្រោះបាន​សម្រេចនោះ​ ក៏បាន​ជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4686 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
141824 នាក់
ខែនេះ :
515581 នាក់
3 ខែនេះ :
1111784 នាក់
សរុប :
17633838 នាក់