ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចេញពីពន្ធនា​គារ បន្តអាជីបដដែល ​ត្រូវនគរបាល​ក្រវួចបាន​ បញ្ជូន​ទៅតុលាការខេត្តប​ន្ទាយ​មានជ័យ
Tue,01 December 2020 (Time 03:13 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់​លោកឧត្តមសេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ និងសម្រប​សម្រួលនិតិវិធីដោយលោក លឹម ប៊ុន​សុភក្រ្ត័ ព្រះរាជអាជ្ញារ​ងអមសាលាដំបូងខេត្ត លោក​រវសេនីយ៍ឯក​ធិន ស៊ិនដេត ស្នង​ការរងខេត្ត​ទទួល​បន្ទុក​ផែនគ្រឿងញៀន​ បាន​ដឹកនាំកម្លាំង​ជំនាញផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ចុះបង្រ្កាបក​រណី​ជួញ​ដូរគ្រឿង​ញៀនខុសច្បាប់ ដែលជាមុខសញ្ញាចាស់ កាលពីវេលាម៉ោង​១១និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ចំណុចផ្ទះជនសង្ស័​យជាប់របងវត្តស​មាធិផល ស្ថិតនៅភូមិ៤ សង្កា​ត់​ព្រះពន្លា ក្រុងសិរី​សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ​។

លោក​រវសេនីយ៍ឯក ស្នង​ការរងខេត្តបាន​ឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនបានមានឈ្មោះ សាញ់ សុខា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំ ខា​ងលើ ជាមុខសញ្ញាចាស់​ធ្លាប់ជាប់ពន្ធ​នាគាររយៈ​ពេល៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន​ខុសច្បាប់ និងឆែក​ឆេរលំនៅឋានរុករ​កវត្ថុតាង ឃើញមាន​ថ្នាំប្រភេទ​គ្រាប់Wyចំនួន៣២​គ្រាប់,ម្សៅក្រាមព​ណ៌សថ្លាចំនួន១៣កូនថង់តូច.បំពង់ជក់១,ដែកកេះ ៥ដើ​ម និង​សំបកកូន​ថង់ផ្លា​ស្ទិចមួយចំនួនផងដែរ។

​ក្រោយពីឃាត់ខ្លួន​យកមកសាកសួរ ជំនាញផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការប​ន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9967 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102335 នាក់
ខែនេះ :
518039 នាក់
3 ខែនេះ :
1126723 នាក់
សរុប :
17731487 នាក់