ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ទៅនឹងក​រណីប្រើប្រាស់​គ្រឿង​ញៀន
Fri,18 December 2020 (Time 06:43 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 314នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់​ ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន​បញ្ជូន​ទៅតុ​លាការ​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២០ ពាក់ពន្ធ័ក​រណីរក្សាទុក និងប្រើប្រាស់​នូវសារធា​តុញៀន ​ដោយខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចជើ​ងភ្នំខ្លាកូនចាស់ ស្ថិតក្នុ​ងភូមិខ្លា​កូនចា​ស់ សង្កាត់កំពង់ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដោយ​យោងតាមប​ទល្មើសជាក់ស្ដែង លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធ​ហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប​ករណីរក្សាទុក និងប្រើប្រាស់នូវ​សារធាតុញៀន​ដោយខុសច្បាប់ កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំ​ណុចខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងដកហូតវត្ថុ​តាង​គ្រឿងញៀន​មេតំ​ហ្វេតាមីន​ទឹកកក ចំនួន០១កូនថង់តូច ស្មើនឹង០,៤៥ក្រាម និងម៉ូតូ១គ្រឿងម៉ាក​ហុងដាឌ្រីម សេ១២​៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Q-4005 និងសម្ភារៈមួយចំនួន។

ពាក់ព័ន្ធបញ្ហាខាងលើនេះបើតាមលោករវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សឿយ ស៊ីណាត ហៅ កឺត ត្រូវបានស​មត្ថកិច្ចបញ្ជូន​មកមូលដ្ឋានអាវុធហត្ថក្រុង​ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិត​ជាបានទិញ​គ្រឿងញៀន​មករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។

ក្រោយពីទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំង​ជំនាញបទ​ល្មើសគ្រឿងញៀនអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់​ការបន្ត។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន​អាវុធហត្ថ​ខេត្ត បញ្ជូនទៅសាលាដំបូង​ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6525 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143663 នាក់
ខែនេះ :
517420 នាក់
3 ខែនេះ :
1113623 នាក់
សរុប :
17635677 នាក់