ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ តាមរ​យៈ​អនឡាញ​ លើ​របៀប​វារៈចំនួន៦
Fri,18 December 2020 (Time 06:17 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 331នាក់)


ខេត្តកំពត៖នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯក​ឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតី​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើកទី១៩ របស់ក្រុម​ប្រឹក្សាខេត្ត អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក​ជំទាវ សមាជិកក្រុ​មប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង​រដ្ឋបាលសា​លាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព​ចំណុះសាលា​ខេត្ត។

ដោយឡែកក​ងកម្លាំងទាំងបីប្រភេទ ប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួម​តាមរយៈ Video Online (Zoom Meeting) នៅតាមមន្ទីរ-អង្គភាព​សាមីរៀងៗខ្លួន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ​តាមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអ​នុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត
៣- ពិនិត្យ និង​អនុម័ត លើរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្ត​ការងាររបស់​រដ្ឋបា​លខេត្ដ ។
៤- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងក​ម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ ២០២១-២០២៣។
៥- ពិនិត្យ និងអនុម័តលើរ​បាយការណ៍ស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគ​ម្រោង​ក​ម្មវិ​ធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០ ។
៦- ផ្សេងៗ
សេចក្តីរា​យកា​រណ៍របស់គណៈកម្មាធិការទាំង០៣ របស់ក្រុមប្រឹក្សាខេត្ត
- គណៈកម្មាធិការពិ​គ្រោះយោ​បល់កិច្ចការស្ត្រី និងកុមារខេត្ត។
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។
- ​គណៈកម្មាធិកា​រលទ្ធកម្ម។

ក្នុងឱកាស​នៃកិច្ចប្រជុំនោះផង​ដែរ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់​ថវិកា​ដែល​បានចូលរួម​ដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ​និងឯកឧត្តម លោកជំទាវ សមាជិកក្រុ​មប្រឹក្សាខេត្តចំនូន​២០លានរៀល ជូនឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត សម្រា​ប់ចូលរួមជាមួយ​រាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាព​លរដ្ឋកម្ពុជា​ដោយឥត​គិតថ្លៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6765 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143903 នាក់
ខែនេះ :
517660 នាក់
3 ខែនេះ :
1113863 នាក់
សរុប :
17635917 នាក់