ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សហ​ការ​ជាមួយកង​កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូល​ដ្ឋាន​ក្រុង​ប៉ោយប៉ែត​ ចុះ​ចែកម៉ាស អាកុល ជូន​ប្រជាពលរដ្ឋនៅ​តាមផ្សារ និង​ផ្លូវសាធារណៈ​ ដើម្បី​ទប់​ស្កាត់ជំងឺ​កូវីដ១៩
Thu,17 December 2020 (Time 04:54 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្ត​បន្ទាយមានជ័យ​៖នៅព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២០ លោក គង់ រិទ្ធា ប្រធា​នស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សាខាក្រុង​ប៉ោយ​ប៉ែត បានដឹកនាំ​ក្រុម​កា​រងារ សហ​ការ​ជាមួយ​កង​កម្លាំង​ប្រដា​ប់អាវុធ និងអាជ្ញា​ធរមូល​ដ្ឋាន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ អញ្ជើញ​ចុះផ្សព្វផ្សាយ​អប់រំ អំពីវិធានកា​រទប់ស្កាត់ និងកា​រពារការ​រាតត្បាតជំងឺ​ឆ្លង​កូវីដ១៩ ព្រមទាំង​ធ្វើការ​វាស់កំដៅនិងចែក​ម៉ាស អាកុល ជូន​ប្រជាពលរដ្ឋ​ និងអាជីវករលក់​ដូរ​នៅតា​មផ្សារ និង​ផ្លូវសា​ធារ​ណៈ​ ដើម្បី​ចូលរួមការ​ពារ​ទ​ប់ស្គាត់​ការឆ្លងរីករាដាលជំងឺកូវីដ១៩​ ក្នុងសហគម។ការចុះចែកម៉ាស អាកុល ជូន​ប្រជាពលរដ្ឋនេះ​បានធ្វើ​ឡើង​ដោ​យ​មា​នកា​រណែ​នាំ​ពី​ឯកឧត្តម ម៉ឹង ពន្លក ប្រធានស​មាគម​ន៍ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) លោក​ ចៅ ជីអាន ប្រធាន​ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សាខា​ខេត្ត​បន្ទាយ​មានជ័យ។

នៅក្នុង​នោះ​លោក គង់ រិទ្ធា ប្រធាន​ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) ​សាខាក្រុង​ប៉ោយ​ប៉ែត បា​ន​ធ្វើ​ការ​ណែនាំដ​ល់ប្រជា​ពលរ​ដ្ឋ និង​អាជីវករ​ ត្រូវរ​ក្សា​អនាម័យសុ​ខភាពឲ្យបានល្អ​ ពិសេស​ចូល​រួម​អនុវត្ត​តាមកា​រផ្សព្វផ្សាយអ​ប់រំរប​ស់ក្រសួងសុខា​ភិបាលដូចជាៈ
១.ត្រូវលាងដៃឲ្យបានញឹកញាប់​ជាមួយសាប៊ូ និងទឹកអាល់កុល​
២.ត្រូវខ្ទប់​មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើ​កែងដៃ ឬក្រដា​សអនាម័យ រួចបោះ​ចោលក្នុង​ធុងសំរាមឲ្យបានត្រឹមត្រូវ
៣.ជៀសវា​ងប៉ះពា​ល់​ជិតស្និទ្ធជាមួយ​អ្នកដែល​មានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤.ជៀស​វា​​ងប៉ះ​ពា​ល់ភ្នែក ច្រមុះ ឬមាត់
៥.​បរិភោ​គអាហារដែលចម្អិន​បានឆ្អិនល្អ
៦.ស្វាគម​ន៍ដោ​យសំពះ ជំនួសកា​រចាប់ដៃ។លើសពីនេះទៀត ប្រសិនបើមាន​រោគស​ញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណី​មានរោ​គសញ្ញាទាំង​អស់នេះ ត្រូវប្រញាប់​រាយការ​ណ៍​ទៅ​កាន់​អាជ្ញាធរ និងស្វែងរក​សេវាសុខាភិ​បាល​។

សូម​បញ្ជាក់ដែរថា ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧)ដែលមាន​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន កន្លង​មក​ក៏ដូចជាពេ​លនេះ បា​នចូលរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ផ្នែ​ក​មនុស្សធម៌​តែម្តង នៅពេ​លបានដឹ​ងថា​ មានប្រជាពលរដ្ឋ​មា​នជីវភាព​ខ្វះខាត និងរងគ្រោះដោយ​សារអ្វី​មួយនោះ ​ក្រុមការងារ​បានភ្គៀងផ្គររកជំ​នួយមនុស្ស​ធម៌ទាំង​ក្នុងនិងក្រៅស្រុក ព្រមទាំងផ្ទា​ល់ខ្លួន​ផងដែរ ដើម្បីចុះ​ទៅជួយ​ឲ្យបានទាន់​ពេលវេលា​ដោយមិនរើសអើងឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7101 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144239 នាក់
ខែនេះ :
517996 នាក់
3 ខែនេះ :
1114199 នាក់
សរុប :
17636253 នាក់