ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះ០១​ខ្នងសង់អំពីឈើ ជញ្ជាំងនិងដំបូលស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំង​ស្រុង នៅ​ស្រុករត​នមណ្ឌល សង្ស័យឆ្លងច​រន្តអគ្គិសនី
Tue,01 December 2020 (Time 02:09 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 339នាក់)


ខេត្តបាត់ដំបង៖ផ្ទះ១ខ្នងមាន​ទំហំ៥ម៉ែត្រx១០​ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី និងដំបូល​ប្រក់​ស័ង្ក​សី ត្រូវអគ្គីភ័យ​ឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប​ង្ក​ការភ្ញាក់ផ្អើល។

សមត្ថកិច្ចបាន​ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ​កែវ វិច្ចរ៉ា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅចំ​ណុចកើ​តហេតុ​ខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេ​តុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មានភ្លាម
សមត្ថកិច្ចជំនាញ បានចេញរ​ថយន្តពន្លត់អគ្គិភ័យ​ចំនួន០១គ្រឿង ចុះជួយអន្តរាគមន៍​បាញ់ពន្លត់​ទាន់ពេលវេលា ដោយប្រើប្រាស់​ទឹកអស់ចំនួនមួយឡានរហូត​ទទួលបានជោគជ័យ ដោយ​មិន​បង្កអោ​យឆេះរាល​ដាលឆ្លងទៅកន្លែងផ្សេងនិងផ្ទះអ្នកជិតខាង ហើយក៏មិន​បណ្តាលអោយ​មាននរ​ណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំ​នាញ បា​នចុះទៅធ្វើរការសា​កសួរពិនិត្យ​ជំវិញកន្លែងកើតហេតុ និង​បានសន្និដ្ឋានថា មូលហេតុ​ដែលផ្តើមអោយមានអគ្គិភ័យ​កើតឡើងនេះ គឺបណ្តាល​មកពីឆ្លង​ចរន្ត​អគ្គិសនី ចំណែក​ការខូច​ខាតវិញឃើញថា ផ្ទះឆេះរ​ងការខូចខា​តអស់ទាំងស្រុងរួមនឹ​ងសម្ភារៈ​ប្រើប្រាស់​មួយចំនួនរួមមាន៖ម៉ូតូម៉ាកហុងដាឌ្រីម​សេរីឆ្នាំ២០១៣ចំនួន០១គ្រឿង - គោយន្ត​កន្ត្រៃចំនួន០១គ្រឿង -ទូរទឹកកកចំនួន​០១គ្រឿង រួម​នឹងសម្ភារៈប្រើប្រា​ស់មួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11229 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103597 នាក់
ខែនេះ :
519301 នាក់
3 ខែនេះ :
1127985 នាក់
សរុប :
17732749 នាក់