ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះ​ចៅអធិការវត្តព្រែអំបិល បាននាំយ​កបច្ច័យ ព្រះគ្រូចៅអធិកា​រវត្តក្នុងស្រុកស្អាង ជូនសម្ដេចតេជោ តាម​រ​យៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់​ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
Thu,17 December 2020 (Time 07:02 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 290នាក់)


ខេត្តកណ្ដាល៖នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណ​ស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុង​ស្រុក​ស្អាង ចំនួន៣០០០ដុល្លារ ​និង៦លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំង​ការពារជំងឺកូវីដ-១៩។

ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បានមាន​ប្រសាសន៍ថា ដោយមានកា​រអំពាវនាវពីសម្តេចតេជោ ក្នុងនាមព្រះសង្ឃ ទាំងអស់នៅក្នុងស្រុកស្អាង ក៏បា​នចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាលខេត្តកណ្ដាល ក្នុងការបរិច្ចាគបច្ច័យ ចំនួន៣០​០០ដុល្លារ និង៦លានរៀល សម្រាប់ទិ​ញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

មានប្រសាសន៍​នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអ​គុណដល់ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង ព្រមទាំងព្រះសង្ឃគ្រប់​ព្រះអង្គទូទាំងស្រុកស្អាង ដែលបានបរិច្ចាគ​នូវបច្ច័យ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបា​លខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តថា ការចូលរួមនេះ គឺជាមាន​តម្លៃណាស់ និងជាការស្រលាញ់ និងគិតគូរពីសុខភាព​របស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ហើយក៏ជាការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរ ដែលសម្តេចតែងតែគិតគូរជានិច្ច ពីសុខ​ទុក្ខរបស់​បងប្អូនទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7389 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144527 នាក់
ខែនេះ :
518284 នាក់
3 ខែនេះ :
1114487 នាក់
សរុប :
17636541 នាក់