ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវប​ណ្ឌិត បាន ស្រីមុំ ប្រកា​សឱ្យប្រ​ជាព​លរដ្ឋ​ទូទៅនៅ​ខេត្តប៉ៃលិន ដែលមាន​ជីវភាពខ្វះ​ខាត​ទាក់​ទងមកក្រុមការងារ
Thu,17 December 2020 (Time 06:38 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តប៉ៃលិន៖លោកជំទាវប​ណ្ឌិត បាន ស្រីមុំ បានរៀប​រាប់នៅលើបណ្តាញ​សង្គមហ្វេសប៊ុក ក្នុងអាក​ខោន ​របស់ខ្លួន​ដែលប្រកាសនៅ​លើផេក (Ban Sreymom Page) កាលពី​វេលាម៉ោង២ រសៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ​ថា "ចាប់តាំ​ងពីពេល​មានវត្តមា​នជម្ងឺកូវីដ-១៩ លើទឹ​កដីកម្ពុជាយើង កូនៗ ក្រុម​ការងារគ្រប់លំដា​ប់ថ្នាក់ ទាំងអស់ទូទាំង​២៥ខេត្ត/រាជធា​នី។

ដោយឡែក នៅខេត្តប៉ៃលិន ក្រុមការងារយុ​វជន ក្រុមកា​រងារកា​កបាទក្រហម រួមស​ហការជាមួយ អាជ្ញា​ធរដែនដី បានចុះបញ្ជ្រាប​ពន្យល់​ណែនាំពុកម៉ែបងប្អូនគ្រប់​ទីកន្លែងរហូតមក​ដល់ថ្ងៃនេះ។ ហើយស​កម្មភាព ទប់ស្កាត់ ការពារដោយវិធី តាម​ការណែនាំរបស់ក្រសួងសុខាភិបាល គឺបងប្អូនត្រូវ ឧស្សាហ៍​លាងដៃនឹងសាប៊ូ ទឹកអាល់កុល ពាក់ម៉ាស់​ជាប្រចាំ រក្សាគម្លាតពីគ្នា។ទាំងអស់នេះ ជាការចូលរួ​ម ដើម្បីទប់ស្កាត់ការរីករាលដាល មេរោគចូលក្នុងសហគមន៍យើង" ។

លោកជំទាវ​បញ្ជាក់ថា "នាងខ្ញុំនិងក្រុម​ការងារទាំងអស់ នៅរួមសុខរួមទុក្ខជាមួយ​បងប្អូនគ្រប់ពេល​វេលា​គ្រប់កាល:ទេស: សូម​ពុកម៉ែបងប្អូនទូទាំងខេត្ត បើមានការខ្វះខាត ស្បៀងអាហារ​សូមទំនាក់​ទំនង​ក្រុមការងារយុវជន អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម អាជ្ញាធរដែនដី នៅមូល​ដ្ឋាន​គ្រប់លំដាប់ថ្នាក់ ក្រុមការងារ យើងខ្ញុំនឹងចុះជួ​យសង្គ្រោះពុកម៉ែបងប្អូនអោយបានទាន់ពេលវេលា ។

យើងមិ​នបណ្តោយអោយ​ពុកម៉ែបងប្អូនប្រជា​ពលរដ្ឋណាម្នាក់ ជួបការលំបាក ដោយក្រុមការងារ​យើងខ្ញុំពុំបានដឹង​និងពុំបានជួយសង្គ្រោះនោះឡើយ" ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7834 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144972 នាក់
ខែនេះ :
518729 នាក់
3 ខែនេះ :
1114932 នាក់
សរុប :
17636986 នាក់