ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តហា​យឡែនឌ័រ ផ្ទុកឈើប្រណិ​តយ៉ាងពេញណែន មួយគ្រឿង ​ត្រូវបាន​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ស្ទាក់ចា​ប់បា​ន
Wed,16 December 2020 (Time 04:38 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 324នាក់)


ខេត្តព្រះវិហារ៖កម្លាំងខណ្ឌរដ្ឋបា​លព្រៃឈើខេត្តព្រះវិហារ សហការជាមួយផ្នែ​ករដ្ឋបាលព្រៃឈើ​រវៀង ក្រោម​ការបញ្ជាបង្ក្រាបពីប្រធានគ​ណៈបញ្ជាការឯកភា​ពរដ្ឋបាលខេត្តព្រះវិ​ហារ ឯកឧត្ត ប្រាក់ សុវណ្ណ បានស្ទាក់ចាប់​រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលផ្ទុកឈើ​ប្រណិតយ៉ាងពេញណែន ខណៈកំពុងតែ​ចរាចរណ៍នៅលើដងផ្លូវជាតិ​លេខ៦២ នាវេលាម៉ោ​ងប្រមាណជា៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច​គីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូ​មិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

នាយខណ្ឌរដ្ឋបាល​ព្រៃឈើព្រះវិហារ លោក នួន សុខុម បានឲ្យដឹងថា កម្លាំងខ​ណ្ឌរដ្ឋបាលព្រៃឈើ បាន​អនុវត្តតា​មការណែនាំ និងវិធានការរឹតបន្តឹង បង្ក្រាបបទ​ល្មើសធនធានធម្មជាតិ ពីគណៈបញ្ជា​ការឯកភាពរដ្ឋ​បាលខេត្តព្រះវិហារ ដែលមា​នឯកឧត្តម ប្រាក់ សុវណ្ណ ជាប្រធានខណ្ឌ និងគ្រប់ផ្នែ​ករដ្ឋបាលព្រៃ​ឈើ តែងបានចុះទ​ប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ នៃបទល្មើសធន​ធានធម្មជាតិ ទាំង​ការបើ​ករោង​សិប្បកម្មកែច្នៃឈើ និងកា​រដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត តាមគ្រប់រូប​ភាព​ទាំង​អស់។

នាយខណ្ឌរដ្ឋបាល​ព្រៃឈើព្រះវិហារ បន្តថា នៅថ្ងៃ១៦ ខែធ្នូនេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទទួល​ដំណឹងមកថា មានរថយន្តហាយឡែនឌ័រមួយគ្រឿង ដែលមានផ្ទុកឈើប្រ​ណិតនៅក្នុង​នោះយ៉ាងពេញណែន បានធ្វើចរា​ចរណ៍​ចេញពីភូមិធ្មារ ស្រុកជ័យសែន ហើយចូលម​កដល់ស្រុក​រវៀង លោកបា​នបញ្ជាឲ្យនាយផ្នែករដ្ឋបាលព្រៃ​ឈើរវៀង លោក ស៊ុ ស៊ីវុត្ថា ដឹកនាំមន្ត្រីចុះ​ស្ទាក់ចាប់​បាន​ទាំងព្រឹកព្រលឹម នាំយកម​ករក្សាទុកនៅផ្នែករដ្ឋបា​លព្រៃឈើរវៀង។ចំណែក តៃកុងរថ​យន្តដឹក​ឈើនោះ បានបើក​ទ្វាររថយន្តចុះរត់គេចបាត់ ដោយបានប​ន្សល់ទុកវត្ថុតាង​រថយន្តដឹកឈើ​មួយគ្រឿង​នេះ តែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ឈើដែលផ្ទុកនៅក្នុងរថ​យន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BC-6332នោះ គឺជាប្រភេទឈើប្រណិតធ្នង់ ប៉ុន្តែមិនទាន់បានរាប់ចំនួនដុំ និងធ្វើការវា​ស់វែងនៅ​ឡើយទេ ហើយវត្ថុ​តាងបទល្មើស​ទាំងនេះ នឹងត្រូវកសាងសំណុំរឿង ដើម្បី​ចាត់ការតាមនិតិវិធី។

គួររំលឹងដែរថា កាលពីថ្ងៃទី៣ ខែធ្នូ និងនៅ​យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត ក្រោមបញ្ជាពីស្ថាប័នអយ្យការខេត្ត និងដឹ​កនាំកម្លាំងបង្ក្រាបដោយលោក នួន សុខុម បានចុះ​បង្ក្រា​បរោងសិប្បកម្មកែច្នៃឈើមួយកន្លែង នៅក្នុងស្រកជាំក្សាន្ត និងការដឹក​ជញ្ជូន​ឈើតាម​គោយ​ន្តកន្ត្រៃ ដោយគ្មានច្បាប់​អនុញ្ញាត នៅក្នុងស្រុករវៀង បានពីរករណីផងដែរ។

នា​យខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បញ្ជាក់ថា ការបង្ក្រាបរោងសិប្បកម្មកែច្នៃ​ឈើ នៅក្នុងភូមិតេ​ជោបុស្សស្បៅ ឃុំស្រអែម ស្រុកជាំក្សាន្ត កម្លាំងស​ហការបង្ក្រាប និងដកហូត​បាន​ម៉ាស៊ីនគោយន្ត៣គ្រឿង,ឌីណាម៉ូ ២គ្រឿង ,តាបឈូសឈើ ១គ្រឿង ,រណាវៀល ៣គ្រឿង ,ឈើអារប្រណិតធ្នង់ និងបេងចំនួន៦៦ដុំ ស្មើនឹង១,០០១ (១ម៉ែត្រគូ​បត្រីគុណ០០១) ,ឈើអារលេខ​១ ផ្ចឹក,សុក្រម និងឈើត្រសេក៤៨ដុំ ស្មើនឹង១,៩៥២ (១ម៉ែត្រគូប​ត្រីគុណ ៩៥២) ,ឈើអារក្រៅ​លំដាប់ថ្នាក់ ដើមស្វាយព្រៃ ៥ដុំ ស្មើនឹង០,២៤៩(០ម៉ែតត្រីគុណ ២៥៩) វត្ថុតា​ងទាំងនេះ ត្រូវបានដឹកជញ្ជូន​យកមករក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។

នៅយ​ប់ថ្ងៃទី៤​ ខែធ្នូ ឆ្នាំ២០២០ លោកបានដឹកនាំមន្ត្រី ដោយសហការជាមួយ កម្លាំងអធិការដ្ឋា​ននគរបាល​ស្រុករវៀង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅភូមិថ្នល់កែង ឃុំរុង​រឿង ស្រុករវៀង​។ លោកថា ខណៈនោះ កម្លាំងសមត្ថកិច្ច បានឃាត់ចាប់គោយន្តកន្រ្តៃ ១គ្រឿង ដឹកឈើអារលេខ១ ដោយដឹកចេញពីស្រុកជ័យសែន ឆ្ពោះទៅខេត្តកំពង់ធំ បើកបរដោយឈ្មោះ ខៀត រុន រស់នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។ចំពោះវត្ថុតាង ត្រូវបាននាំយ​កមករក្សាទុក​នៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6957 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144095 នាក់
ខែនេះ :
517852 នាក់
3 ខែនេះ :
1114055 នាក់
សរុប :
17636109 នាក់