ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្ក្រាប​ករណីជួញដូរគ្រឿងញៀន​ខុសច្បាប់ នៅ​ក្នុងភូមិសាស្រ្តក្រុង​ប៉ោយប៉ែត ដោយ​ឃាត់​ខ្លួន​ជ​នសង្ស័យ​បានចំនួន៣នាក់ រួមនឹងវត្ថុតាងមួយចំ​នួនធំ
Wed,16 December 2020 (Time 03:59 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 327នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នង​ការ​នៃស្នងការ​ដ្ឋាននគរបា​លខេត្តប​ន្ទាយមានជ័យ ​បានឱ្យកា​រិយាល័យ​និងផ្នែក​ជំនាញប្រ​ឆាំង​គ្រឿង​ញៀ​នក្រុង​ប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេនីយ៍ឯក សៅ សារឿន អធិការន​គរបាល​ក្រុង​ប៉ោយប៉ែត​ ចុះ​សហ​​កា​រជាមួយកម្លាំ​ងការិ​យា​ល័យផ្សព្វផ្សា​យអប់រំ(ក៩) ដឹកនាំ​ដោយ​លោកឧត្ត​មសេ​នីយ៍​ត្រី យិន បញ្ញារិទ្ធ នាយក​រងមន្ទីប្រឆាំង​គ្រឿងញៀន និង​ដោយមា​នការ​សម្រប​សម្រួលនិ​តិវិ​ធីពី​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យកា​រអម​សាលាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ​ បានចុះ​បង្រ្កាប​ករណី​ជួញដូរគ្រឿង​ញៀនខុសច្បាប់ ក្នុងភូមិ​សា​ស្រ្ត​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២​០២០ ជា​លទ្ធផល​ឃាត់ខ្លួនជនសង្ស័យ​បានចំនួន​៣នាក់ ស្រី១នាក់ រួម​នឹងវត្ថុ​តាងមួយចំនួន។

លោកឧត្តមសេ​នីយ៍ត្រី សិទ្ធិ ឡោះ ស្នង​ការនគរបាល​ខេត្ត និង​លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នង​កា​ររង ទទួលបន្ទុកផែ​នគ្រឿងញៀន​បាន​ប្រាប់អ្នក​សារព័ត៌មាន​ឲ្យដឹង​នៅ​ថ្ងៃទី​១៦ ខែធ្នូ​ ឆ្នាំ២​០២០​នេះថា ជនសង្ស័យដែលត្រូវបានកម្លាំង​សមត្ថកិច្ចជំនាញបង្ក្រាបបានរួមមាន៖
១-ឈ្មោះ ទ យ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហ ម៉ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ ស ដលស ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ​។

លោកឧត្តមសេនីយ៍ត្រី ស្នងការខេត្តបញ្ជាក់ថា ការចុះបង្ក្រាបនេះកម្លាំងជំនាញ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ ដើម្បីធ្វើការត្រួតពិ​និត្យ និងឆែកឆេរ​ស្វែងរ​កវត្ថុតាង​ទាំងពីរទីតាំ​ង
ទីតាំង​ទី១ ចំណុចផ្ទះជួល​របស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត
ដកហូតបា​ននូវវត្ថុតាងរួមមាន:ចំនួន២(ពីរ)វ៉ាលី សង្ស័យសារធាតុញៀន មិនទាន់រា​ប់ចំនួន​ច្បាស់​លាស់។
ទីតាំងទី២ ចំណុចបន្ទប់ជួល​របស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបា​លិលេយ្យ១ សង្កាត់/ក្រុងប៉ោ​យប៉ែត សម្ភារៈវត្ថុតាងចាប់​យកមានៈចំនួន១កេសដែក សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួន​ជាក់លាក់។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខា​ងលើ សមត្ថកិច្ចជំនាញបាន​បញ្ជូនបន្ត​ទៅមន្ទីប្រឆាំង​គ្រឿង​ញៀន ដើម្បី​អនុវត្តតាមនីតិវិធីនៃច្បា​ប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5863 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143001 នាក់
ខែនេះ :
516758 នាក់
3 ខែនេះ :
1112961 នាក់
សរុប :
17635015 នាក់