ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លួចគេគ្រាន់ លុះម្ចាស់តាមជិតទាន់ទូរស័ព្ទប្តឹងនគរបាល ឱ្យចាប់ឃាត់ខ្លួនភ្លាមៗតែម្តង
Wed,16 December 2020 (Time 09:45 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 478នាក់)


ខេត្តប៉ៃលិន៖ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្ទឹងកាច់ បានទទួលបានបណ្ដឹងផ្ទាល់មាត់តាមទូរស័ព្ទកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថាខ្លួនបានបាត់ម៉ូតូភ្លាមៗ នៅចំណុចផ្លូវបំបែកឡើងទៅវត្តអូរបេង ក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ទើបកម្លាំងនគរបាលតាមប្រផាប់ចាប់ព្រភីង ស្ទាក់ដេញតាម រហូតដល់ទាន់ជនសង្ស័យផ្តួលម៉ូតូរត់ចូលចំការក៍ចាប់ឃាត់ខ្លួនតែម្តង។

ហេតុការណ៍ចាប់បានជនសង្ស័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងដីចំការ១កន្លែងក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយរឹបអូសបានម៉ូតូ២គ្រឿង ។

ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មានឈ្មោះ សៀន ញ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្រី្តរាជការ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១. មាន ឈ្មោះ សុខ និល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិផ្សារ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២. មិនស្គាល់អត្តសញ្ញាណ កំពុងរត់គេចខ្លួន ដោយនគរបាលកំពុងតាមប្រម៉ាញ់ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់នេះរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយ កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ និងកម្លាំងវេនប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ចំណែកវត្ថុតាងដែលនគរបាលដកហូតបាន មានម៉ូតូចំនួន០២គ្រឿង ៖
ទី១- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខប៉ៃលិន 1C- 4992 (ម៉ូតូដែលជនសង្ស័យបានកាច់សោរយក)។ទី២- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ គ្មានផ្លាកលេខ (ម៉ូតូរបស់ជនសង្ស័យធ្វើសកម្មភាព) ។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យ និងម៉ូតូទាំង០២គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួន កម្លាំងជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅ កំពុងស៊ើបអង្កេត និងស្វែងរកមុខសញ្ញាបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7065 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144203 នាក់
ខែនេះ :
517960 នាក់
3 ខែនេះ :
1114163 នាក់
សរុប :
17636217 នាក់