ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយមនុស្សធម៌​ ផ្តល់​ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារ​ខ្យល់កន្ទ្រាក់ ចំនួន២គ្រួសារ នៅស្រុកដំណាក់ចង្អើរ
Tue,15 December 2020 (Time 01:56 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 314នាក់)


ខេត្តកែប៖លោកស្រី អ៊ុល ភីរុណ អនុប្រធានអចិន្ទ្រៃយ៍ ​គណៈកម្មាធិការសាខាកក្រក ខេត្តកែប តំ​ណាង​ឯកឧត្តម សោម ពិសិដ្ឋ ប្រធា​នគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តកែប កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ​ និងនាំយ​កអំណោយរប​ស់សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយ​សារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់ចំនួន២គ្រួសារនៅ​ឃុំអង្កោល​ ស្រុកដំណាក់ចង្អើរ។

លោកស្រី​អនុប្រធាន​បានពាំនាំនូវ​ ប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបា​ទក្រហមកម្ពុជា និងឯកឧត្តម សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិ​ការសាខា​កាកបាទក្រហ​មកម្ពុជាខេត្ត​ ដែលជានិច្ចកាល​តែងតែយកចិត្តទុកដាក់ សុខទុក្ខ និងការលំបាករប​ស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសនៅពេ​លដែលបង​ប្អូនជួបប្រទះ​នូវគ្រោះ មហន្តរាយផ្សេងៗ ។

ក្នុងឱកាសនោះលោកស្រី​ អនុប្រធាន បានអំពាវនាវដល់បង​ប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកា​រប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ បើទោះបីអា​កាសធាតុ​អំណោយផ​លក៏ដោយ​ព្រោះនេះជា​បញ្ហាប្រែប្រួលអា​កាសធាតុអាចកើតឡើងគ្រប់ពេល ដូច្នេះសូមបងប្អូនទាំងអស់ ត្រូវបង្កៀ​នការប្រុងប្រយត្នខ្ពស់។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង០២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០ គក្រ, មី០១កេះ, ទឹកត្រី០១ យួរ, ទឹកសីអីវ០១យួរ,ត្រីខ ០២ឡូ​ និងថវិកា ២០០,000រៀល។

ទន្ទឹមនោះ​លោកស្រី ក៏បានណែនាំបងប្អូនប្រជាពលរដ្ឋ រួមគ្នាដាំដំ​ណាំរួមផ្សំ បន្លែបង្ការផ្សេងៗ ចិញ្ចឹមសត្វ បង្កប​ង្កើនផល ជៀសវា​ងការលេងល្បែងស៊ីសងគ្រាប់ប្រភេទ​ ពិសេសត្រូវថែទាំសុខភា​ពឱ្យបានល្អ បន្តនូវវិធានកា​រអនាម័យ អោយបានជាប់ជាប្រចាំ រក្សាគម្លាសង្គម ក៏ដូចជា​បុគ្គល ដើម្បីរួម​គ្នាទប់នៃការឆ្លងជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2554 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50261 នាក់
ខែនេះ :
508694 នាក់
3 ខែនេះ :
1048553 នាក់
សរុប :
17643646 នាក់