ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្ក្រាបទីតាំងហ្គេមមួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន​១២នាក់ និង​ដកហូត​បាន​នូវ​វត្ថុតាង​មួយចំនួន
Tue,15 December 2020 (Time 12:59 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 342នាក់)


រាជធានីភ្នំពេញ៖កម្លាំងគណៈ​បញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយ​កម្លាំងអធិការដ្ឋាន​នគរបាល​ខណ្ឌ បានចុះធ្វើការបង្ក្រាប​ទីតាំងហ្គេមបាញ់ត្រីខុ​សច្បាប់មួយកន្លែង ស្ថិតនៅតាមប​ណ្ដោយ​ផ្លូវលេខ ៣២៦ ផ្ទះលេខ២០ ក្រុម៣៣ ភូមិ៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយឃាត់ខ្លួនម​នុស្ស ប្រុស​ស្រីចំនួន​១២​នាក់ និង​ដក​ហូត​បាន​នូវ​វត្ថុតាង​មួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា៖ការចុះប្រតិបត្តិការខាងលើនេះដោយមានការចង្អុលបង្ហាញពីលោកឯក ឃុន​ ដឿន អភិបាល​នៃគណៈអភិបាលខណ្ឌទួល​គោកបញ្ជា​ឲ្យកម្លាំងចុះ​បង្ក្រាបទីតាំង​ហ្គេមបាញ់ត្រី​ខុសច្បាប់មួយក​ន្លែង ដែលមានទីតាំងស្ថិតនៅជិតផ្សារនាគមាស ដែលជាក​ន្លែងប្រមូល​ផ្តុំដោយ​ក្រុមយុវជន យុវនារីចូលលេង​ភ្លេចផ្ទះ ភ្លេចសាលារៀន វក់ងប់នឹងល្បែងស៊ីសង ដែលបង្កឲ្យមាន​ករណី​ចោរ​ឆក់ចោរប្លន់ នឹងមានបងតូច បងធំជាដើម ធ្វើឲ្យប្រជាព​លរដ្ឋរ​ស់នៅ​ក្បែរនោះ​មានការភ័​យខ្លាច។ដោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរ​ខណ្ឌទួលគោក បានចុះបង្ក្រាបជាក់ស្តែង ហើយក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួន​ជន​សង្ស័យ​ដែលជាអ្នកញៀនល្បែងចំនួន១២នាក់ ក្នុងនោះមានប្រុស១០នាក់ ស្រី២នាក់ និងដក​ហូតវត្ថុតាំងមួយចំនួនរួមមាន៖ទូហ្គេមបាញ់ត្រីចំនួន៤គ្រឿង,ទូហ្គេមប៊ៀចំនួន៥គ្រឿង,​កុំព្យូរទ័រចំនួន​៤គ្រឿង និងសម្ភារមួយចំនួនទៀត។

ក្រោយពីប្រតិបត្តិការចប់ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមទាំងនាំខ្លួនជន​សង្ស័យទៅអធិ​ការដ្ឋាននគរ​បាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ដោយ​ឡែកផ្ទះ​នៅ​ទីតាំងខាងលើសមត្ថកិច្ចបានធ្វើការប្លុមបេបិទជាបណ្ដោះអាសន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2518 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50225 នាក់
ខែនេះ :
508658 នាក់
3 ខែនេះ :
1048517 នាក់
សរុប :
17643610 នាក់