ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកចៅក្រមសា​លាដំបូងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ ចុះមកពិ​និត្យទី​តាំងដីទំនាស់មួយ​កន្លែង​នៅ​ភូមិច​ង្ហោន ឃុំព្រែក​ត្នោត ស្រុកទឹកឈូខេត្តកំពត
Di,21 Januar 2020 (Time 06:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 435នាក់)


ខេត្តកំពត៖​នៅព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ ២៩២០ នេះ តុលា​ការខេត្តកំពត និង​មន្ត្រីពាក់ព័ន្ធ បានចុះ​មកពិនិត្យ នៅទីតាំងដីទំ​នាស់ មួយកន្លែងស្ថិតនៅ ភូមិចង្ហោនឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំ​ពត​។
ការចុះមកត្រួត​ពិនិត្យករណីទំនា​ស់នេះ ដឹកនាំដោ​យ លោក អាំង សុភា ចៅក្រមសាលាដំបូង ខេត្ត​កំពត ​ហើយ​ករណីវិវាទនេះ ស្ថាប័នច្បាប់ ក៏ដូច​ជាមន្ត្រីជំនាញ មិនទាន់​ហ៊ានវិ​និច្ឆ័យថាភាគី​ណា​ឈ្នះ​ចាញ់នោះទេ ដោយគ្រាន់តែដឹកនាំមន្ត្រីមក​ពិនិត្យទីតាំង និងឯកសារពាក់ព័ន្ធដីធ្លី របស់ភា​គី​ទាំងសងខាងប៉ុណ្ណោះ។

លោក ​អ៊ុក ចាន់ មន្ត្រីសុរិយោដី​ខេត្តកំពត បានលើកឡើងថា លោក​ចុះមកនេះ ពុំមានបំណង​អ្វី​ក្រៅ​ពីពិនិត្យ​មើលទី​តាំងដីទំនាស់​ដែលភាគីម្ខាងកំ​ពុងប្តឹងចូលសាលាដំបូងខេត្តកំពត រវាងលោក កែវ មន្នី ហៅផុក ជាមន្ត្រីប៉ូលិស និង លោ​ក ឆាយផានី ជាប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិចង្ហោន ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត(ទីតាំងដីទំនាស់)។

លោក ឆាយ​ ផាន់នី ដែលរស់នៅចំណុច​ដីខាងលើ បានឲ្យដឹងថា លោកបានរស់នៅ និងកាន់កាប់​អាស្រ័យផល​នៅលើដីនេះ២១ឆ្នាំមកហើយ បែរជា លោក កែវ មន្នី ហៅ ផុក មកចោទកាន់ថា រូប​លោ​ករំលោភយ​កដី របស់គាត់ ចំនួន៥ហិតតា ស្ថិតនៅភូមិឃុំខាងលើនេះទៅវិញ។ម្យ៉ាង​ទៀតដី​ដែល​គាត់រស់នៅនេះមានឯកសារត្រឹមត្រូវ ថែមទាំងមានសាក្សីដឹងឮ និងមានសាលា​កបត្រ​ព័ត៌មាន ដោយមា​នការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ថាដីមួយក​ន្លែងនេះ ជាដីរបស់គាត់យ៉ាងពិតប្រាកដ ប៉ុន្តែ​លោក កែវមុនី ហៅផុក បែរជាចោទប្រកាន់​ទៅលើរូបលោកថា រំលោភយកដីរបស់គាត់៥ហិកតា ថែមទាំងប្ដឹង រូបគាត់ ទៅតុលាការ ​ខេត្តកំពតទៀតផង។

លោក អាំង សុភា ចៅក្រមសាលា​ដំបូងខេត្តកំពត បានបញ្ជាក់ថា ការចុះមកព្រឹកនេះ គឺដើម្បីចុះត្រួត​ពិនិត្យ​មើលទីតាំងដីទំនាស់ ថែមទាំងពិនិត្យមើលឯកសារពាក់ព័ន្ធដីធ្លី រវាង លោក ឆាយ ផាន់នី និង លោកកែ វមុ​នី ហៅផុក ប៉ុន្តែពុំទាន់មានការវែកវែករកឈ្នះចាញ់នោះទេ។ដូច្នេះភា​គីទំនាស់ត្រូវតែ​យក​ឯ​កសារមកបង្ហាញ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់។

ដោយឡែក លោ​ក កែវ មុនី ហៅផុក បានប្រាប់អ្នកយកព័ត៌មានថា រូបលោកមានដីនៅ​ទីនោះតាំងពី​ឆ្នាំ១៩៩៣មកម្លេះ ហើយលោកក៏មាន ឯកសារ គ្រប់គ្រាន់ដែរ។ចឹងហើយឈ្នះ​ចាញ់ស្រេចតែ​លើស្ថា​ប័​ន​ច្បាប់​ជាអ្នកសម្រេចទៅចុះ។

ទាក់ទិននឹងករណីទំនា​ស់ដីនេះ គេរង់​ចាំមើលថាតើភាគីខាងណាឈ្នះ ភាគីខាងចាញ់ ព្រោះម្នាក់ៗ​សុទ្ធតែអះ​អាងថា ដីទំនាស់មួយកន្លែង​នេះជារបស់ខ្លួន​នោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
956 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104328 នាក់
ខែនេះ :
553210 នាក់
3 ខែនេះ :
1163751 នាក់
សរុប :
17806147 នាក់