ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្ដា​ល ទទួលថវិកាពីព្រះគ្រូចៅអធិការវត្តចំ​នួន៣០វត្ត ក្នុង​ស្រុកកៀនស្វាយ ដើម្បី​ចូល​រួមប​រិច្ចាគជូនសម្ដេចតេ​ជោ ក្នុងការទិញវ៉ាក់សាំ​ងជំងឺកូវីដ-១៩
Mon,14 December 2020 (Time 08:58 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 345នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល​ខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញទទួ​លថវិកាស​ម្រាប់​បរិច្ចាគជូន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំ​ងការពារជំងឺកូវីដ-១៩ ពីព្រះវិជ្ជានុរក្ខ័ញាណ ខឹម សុផន ព្រះរាជាគណៈកិត្តិយស ព្រះធម្មធម៌គណខេត្តកណ្ដាល អនុគណស្រុកកៀនស្វាយ និងជាចៅ​អធិការវត្ត​ស្លាកែត និងទទួលសម្ភារៈ សម្រា​ប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីលោកឧត្ដមសេនី​យ៍ត្រី គូ សាម៉ីឌី ជំនួយការ ឯកឧត្តមនាយឧត្តម​សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី អឿ តារា​បុប្ផា ដែលពិធីនេះបានប្រារព្ធធ្វើនៅសាលាខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាម​កងកម្លាំង​ទាំងបី និងមន្ត្រីរា​ជការគ្រប់លំដាប់ថ្នាក់ ពិតជាមា​នសេចក្ដីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំ​ណរគុ​ណ ចំពោះព្រះគ្រូចៅ​អធិការវត្តទាំង៣០ ក្នុងស្រុកកៀនស្វាយ និងលោកឧត្តមសេនីយ៍ត្រី ព្រមទាំង​ក្រុមគ្រួសារ ដែលបានបរិច្ចាគនូវធនធាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយ​រាជរដ្ឋាភិបាល និងរដ្ឋបាលខេ​ត្តកណ្ដាល ក្នុងកា​រទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសម្ភារៈ​សម្រា​ប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាឱកាសនេះ។

ថវិកាដែលព្រះគ្រូចៅអធិការវត្តទាំង៣០ ក្នុងស្រុកកៀនស្វាយ បានផ្ដល់ជូនចំនួន ៥១០០ដុល្លារ និងសម្ភារៈ​សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់លោកឧត្ដមសេនីយ៍ត្រី គូ សាម៉ីឌី ជំនួយ​ការ ឯកឧត្តមនាយឧត្តមសេ​នីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី រួមមាន៖ស្រ្ពាយបាញ់​សម្លាប់មេរោគ (១៥០ml) ចំនួន២១៦ដប ជែលសម្លាប់មេរោគ(៦០ml)ចំនួន៧៨០ដប អាវពេទ្យការ​ពារជំងឺកូវីដ-១៩ ១០ឈុត ជែលសំអាតដៃ(៥០០ml)ចំនួន២៤ដប និងថវិកាចំនួន ១លានរៀល​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4080 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51787 នាក់
ខែនេះ :
510220 នាក់
3 ខែនេះ :
1050079 នាក់
សរុប :
17645172 នាក់