ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទី​តាំងអិនធឺណែ​ត(internet) បង្កប់ល្បែងស៊ីសង​ពីរកន្លែង​ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះ​បង្ក្រាប និង​ឃាត់ខ្លួនមនុស្សចំនួន​១២នាក់ រួមនិងសម្ភារៈមួ​យចំនួ​នធំ
Mon,14 December 2020 (Time 07:16 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្តបាត់ដំបង៖កម្លាំងការិយាល័​យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ក្រុមអ​ន្តរាគមន៍ បង្ការ បង្ក្រាបនិងកម្លាំងនគរបាល​ក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រា​បទីតាំងអិន​ធឺណែត​(internet)បង្កប់ ល្បែងស៊ីសងខុសច្បាប់ចំនួនពី​រកន្លែងក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតពីឯ​កឧត្តមគឺ ប៊ុណ្ណា រ៉ា ព្រះរាជ​អាជ្ញាអ​មសាលា​ដំបូងខេត្តផងនោះ ជាក់ស្តែងនៅ​រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងនគ​របាលក្នុងផែន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និងកម្លាំងនគរបាល ក្រុងបា​ត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានចុះបង្ក្រាប​ទីតាំង អិនធឺណែត (Inthernet) ដែលសង្ស័យថា​មានបង្កប់ល្បែងស៊ីសងខុសច្បាប់(ភ្នាល់បាល់តាមប្រព័ន្ធអិនធឺណែត​) ចំនួន០២ទីតាំងស្ថិតនៅក្នុងក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះ​ដែរសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនអ្នកពាក់ព័ន្ធ ប្រុសស្រីចំនួន​១២នាក់ និងរឹបអូសវត្ថុមួយចំនួនធំផងដែរ បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ទីតាំងដែលបានបើកប្រកបមុខរបរអិនធឺណែត (Internet )ដែលមាន ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែមានលួច​លាក់បង្ក​ប់នូវស​កម្មភាព ល្បែងស៊ីសង​ដោយខុសច្បាប់នោះ សមត្ថកិច្ចនឹង​ចាត់វិធានការបង្រ្កាបនិងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ដូច្នេះម្ចាស់​ទីតាំងដែលកំ​ពុងប្រកបមុខរបរនេះ សូមកុំប្រព្រឹត្ត​សកម្មភាពល្មើស ច្បាប់ឱ្យសោះ​។

ហើយចំពោះមុខ ជនសង្ស័យពាក់ព័ន្ធប្រុសស្រីទាំង១២នាក់រួមនឹងវត្ថុតាង រហូតមកដល់ពេល​នេះត្រូវបានការិ​យាល័យជំនាញ​កំពុងកសាងសំណុំ​រឿង ដើម្បីបញ្ជូនទៅ​កាន់តុលាការចា​ត់ការតាម​នីតិ​វិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4224 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51931 នាក់
ខែនេះ :
510364 នាក់
3 ខែនេះ :
1050223 នាក់
សរុប :
17645316 នាក់