ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង អំពាវនាវ​ឲ្យបងប្អូនជនរួមជា​តិទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាង​ការ​ធ្វេស​ប្រហែស ក្នុងឱកាសបុ​ណ្យចូលឆ្នាំចិន រៀតណាមខាងមុខនេះ
Di,21 Januar 2020 (Time 04:28 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 483នាក់)


រាជធានីភ្នំពេញ​៖សម្តេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា​បានអំពាវនាវ​ដល់បងប្អូនខ្មែរដែ​លមានសែស្រឡាយ​ចិនទាំងអស់ និងបងប្អូនជនរួម​ជាតិ​ដែលចូលរួ​មអប​អរសាទ​រពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម​ នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០​២០ខាងមុខនេះ សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីច​ម្រើនគ្រប់​ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រក​បដោយសុខសន្តិភាព។

សម្តេចបញ្ចាក់ថា​៖ក្នុងពិធីបុណ្យនេះដែរ បងប្អូនខ្មែរដែលមានសែស្រឡាយចិន និងបងប្អូនជនរួម​ជាតិដែលចូល​រួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែង​តែមានការរៀ​បចំពិធីសែន​ពេ្រនដោយដុត ទៀន ធូប និងគ្រឿងស​ក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរ​កំសាន្តសប្បាយ​ទីជិតទី​ឆ្ងាយ​។ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងកា​រធ្វេសប្រហែសដែល​អាចកើតមាន​អគ្គីភ័យ​បំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និងសូមបងប្អូនជនរួមជាតិទាំ​ងអស់បើកបរយាន​យន្តធ្វើដំ​ណើរកំសាន្តប្រ​កបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំង​ទទួល​បាន​សេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
632 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104004 នាក់
ខែនេះ :
552886 នាក់
3 ខែនេះ :
1163427 នាក់
សរុប :
17805823 នាក់