ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃ្លាំងស្តុ​កទំនិញវត្ថុធាតុដើម ក្រុម​ហ៊ុន​ អ៊ិនធើណល យូ​​នៀន អ៊ិនដា​សស្រ្ទី​ ត្រូវអគ្គីភ័យឆាប​ឆេះ​អស់​ស្ទើទាំងស្រុង
Sat,12 December 2020 (Time 03:13 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 318នាក់)


ខេត្តកំពង់ស្ពឺ​៖សង្ស័យឆ្លងចរន្ដ​អគ្គីសនី​ ទើបបង្កឲ្យអគ្គិភ័យឆាប​ឆេះឃ្លាំង​ស្តុកទំនិញវត្ថុ​ធាតុដើម​របស់​ក្រុម​ហ៊ុន​ អ៊ិនធើ​ណល យូ​​នៀន អ៊ិ​នដាសស្រ្ទី កា​លពីវេលាម៉ោ​ង១០និង០០នាទីព្រឹក​ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បណ្តាល​​​​​​​​​​ឲ្យរងការខូចខា​តទ្រព្យសម្បត្តិ​គិតជាទឹកប្រាក់​ប្រមាណ​ជិត​២០ម៉ឺន​ដុល្លា។


យោងតាមប្រភ​ពបានការបញ្ជាក់ គ្រោះ​អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូ​វសម្ភារៈគ្រាប់​ស្នោ កាវស លឿង តាំងប៉ាវ ហើយបើ​តាមការឱ្យដឹ​ង​បន្ថែម​ពីម្ចាស់ឃ្លាំងឈ្មោះ xiao xi ji ភេទស្រី ជនជាតិចិន​ទីតាំង​ខាងលើ​គឺជាឃ្លាំ​ងស្ដុកវត្ថុធាតុដើម​ សម្រាប់​ផលិត​ខ្សែក្រវាត់​។

ក្នុង​គ្រោះ​អគ្គិភ័យ​នេះបង្កការខូចខាតសម្ភារៈ​រួមមាន​៖
-ឆេះឃ្លាំងទំហំ42m x​ 36m ។
-សម្ភារៈប្រើប្រាស់ក្នុងឃ្លាំង​ទាំងស្រុង។តាមកា​រប៉ាន់ស្មានបឋម​ ការខូចខាត​សម្ភារៈ​គឺ​អស់ទឹកប្រាក់​ ប្រមាណ​ជិត​២០​ម៉ឺនដុល្លា​អាមេរិក​។

កិច្ច​ប្រតិបត្ដិការ​ជួយសង្គ្រោះ​នោះដែរ កំលាំង​នគរ​បា​ល​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧​គ្រឿងរួមមានៈ
-រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរ​បា​លខេត្តកំពង់ស្ពឺ ចំនួន០៥គ្រឿង។
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរ​បា​លស្រុកកណ្ដាលស្ទឹង ចំនួន០១គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស ចំនួន០១គ្រឿង។

តាមលទ្ធផលស្រាវជ្រាវជំហានដំបូង​ មូលហេតុដែលបណ្ដាលមកពីឆ្លងចរន្ដ​អគ្គីសនី​។ក្នុងឃ្លាំង​ដែល​តភ្ជាប់ប​ន្ថែមក្នុង​នោះ​ផងដែរសមត្ថកិច្ចសំណូមពរ​ ដល់បណ្ដារោងចក្រ​ សហគ្រា​ស​ សិប្បកម្ម​ និងលំ​នៅដ្ឋានប្រជាពលរដ្ឋ​ ទាំ​ងអស់​គួរគប្បី​ ពិនិត្យ​យកចិត្ដទុកដាក់​ខ្ពស់​បំផុ​ត​លើបច្ចេកទេស​តចរន្ដ​បណ្ដាញ​អគ្គីសនី​ ក្នុ​ងរោងចក្រ​ សហគ្រាស​ សិប្បកម្ម​ លំនៅ​ដ្ឋា​ន​​ផ្ទាល់​ គួរជ្រើសរើស​ អ្នកមានបទ​ពិសោ​ធន៍​ ពិតប្រាក​ដ​ ជៀសវាង​ការបង្ក​ហានិភ័យ​ និ​ងបំផ្លាញទ្រព្យសម្បត្ដិ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4116 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51823 នាក់
ខែនេះ :
510256 នាក់
3 ខែនេះ :
1050115 នាក់
សរុប :
17645208 នាក់