ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងព័ត៌​មាន៖សារព័ត៌មាន មានតួនាទីសំខាន់ណាស់​ សម្រាប់ជាស្ពានចម្លងព័ត៌មាន​ពីព​ល​រដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ
Di,21 Januar 2020 (Time 03:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 431នាក់)


ខេត្តកែប៖ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន បានណែនាំ ក៏ដូចជាក្រើនរំលឹក​ដល់ប្រ​ធានមន្ទីរ​ព័ត៌ទាំងអស់ថា ការងារព័ត៌មា​ន២៤ម៉ោងលើ២៤​ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍ គ្មានពេ​លត្រូវ​ឈប់​សម្រាកទេ។ដូច្នេះមន្ត្រី និងប្រ​ធានមន្ទីរព័ត៌មាន ត្រូវខិតខំប្រឹងប្រែង និងយក​ចិត្តទុក​ដាក់ឲ្យកាន់​តែខ្លាំងខ្លាបន្ថែមទៀត។
ជាងនេះទៅទៀតឯកឧត្តមបញ្ជាក់ថា សារព័ត៌មាន មានតួនាទីសំខាន់​ណាស់សម្រាប់​ជាស្ពាន​ចម្លង​ព័ត៌​មានពីពលរដ្ឋ ទៅថ្នាក់​ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថាន​ភាពសង្គម​នៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម​។
ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ទៀតថា ដើម្បីឲ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរ​ហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរ ត្រូវអនុវត្តនូវចំណុចសំខាន់ចំនួន៣៖
ទី១) ប្រធានមន្ទីរត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន មន្ទីរនានាជុំវិញ​ខេត្តរបស់​ខ្លួនឲ្យបានល្អ។
ទី២) ប្រធានមន្ទីរត្រូវកំណត់រៀប​ចំការប្រជុំជាទៀតទាត់ជាមួយនឹងមន្ត្រីក្រោមឧវាទ ឲ្យបានញឹក​ញាប់ ហើយបើអាចត្រូវធ្វើកា​រប្រជុំរាល់ព្រឹកដើម្បីរៀប​ចំផែនការ ថាតើត្រូវធ្វើអ្វីខ្លះ? តើមានរឿង ឬព្រឹត្តិ​ការណ៍អ្វី ដែលបាននិងកំពុងកើតឡើងក្នុង​ខេត្ត។
ទី៣) ប្រធានមន្ទីរត្រូវចេះ​ប្រមូលផ្តុំ សាមគ្គីគ្នា ពិសេសត្រូវចេះ​គ្រប់គ្រងចាត់ចែង មន្ត្រីធ្វើការឲ្យ​បាន​ត្រឹមត្រូវតាមជំនាញរបស់ពួកគេ ដោយមិនចាំបាច់ទាល់តែប្រធានចេះគ្រប់សព្វនោះទេ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌​មាន មានប្រសាសន៍ណែនាំ​បែបនេះក្នុងឱកាសដែល​ឯកឧត្តមបាន​អញ្ជើញ​ជា​អធិ​បតីក្នុងពិធីប្រកាសចូ​លកាន់មុខតំ​ណែងជាប្រធានមន្ទីរព័ត៌មានថ្មី​ខេត្តកែប នៅព្រឹក​ថ្ងៃទី២១ ខែម​ករា ឆ្នាំ២០២០ ដោយលោក រស់ ឧត្តុង្គ ត្រូវបានប្រកាសចូលកា​ន់មុខតំ​ណែងជំនួស​លោក លៀ​វ ស៊ុន​សារី ដែ​លត្រូវចូលនិវត្តន៍ និងត្រូវតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន។
ក្នុងពិធី​ប្រកាសចូ​លកាន់តំណែងនេះ បានធ្វើឡើងក្រោមវត្តមានចូលរួមពីឯកឧត្តម សំ សារីម ប្រធា​ន​ក្រុមប្រឹ​ក្សាខេត្ត និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រម​ទាំងសមាជិក​ក្រុមប្រឹក្សាខេត្ត,មន្ត្រីរាជការក្រោមឱវាទ,កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទប្រមាណជាង​២០០នាក់ផងដែរ។
លោក រស់ ឧត្តុង្គ ដែលទើបទទួលការតែងតាំ​ងថ្មី បានឡើងប្តេជ្ញាចិត្តដឹកនាំស្ថានប័នមួយនេះ ឲ្យមា​ន​ប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត នឹង​ស្មោះត្រង់​នឹងអង្គព្រះមហាក្សត្រ ចូលរួមបម្រើរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ ឲ្យអស់ពី​ចិត្តពីថ្លើម​ផងដែរ។
ទន្ទឹមនោះដែរឯកឧត្តម កែវ សត្ថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែល​ថ្នាក់ដឹកនាំមន្ត្រីរាជកា​រគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មា​នខេត្ត ព្រមទាំងអាជ្ញាធរ សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ ក្នុងខេត្តកែប ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើរដ្ឋ និងប្រជាពលរដ្ឋ ​ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបញ្ជាក់ថា ការតែង​តាំងផ្លាស់ប្ដូ​រមុខតំណែងមន្ត្រីរាជការសាធារណៈ ជាការងារ​ធម្មតា​ធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទពិ​សោធន៍ នៃមុខតំណែង​ផ្សេងទៀតរបស់ស្ថាប័ន​រដ្ឋ តាមតម្រូវការចាំបាច់ ស្របតាម​លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាព​ការងារ និងការដឹកនាំ​គ្រប់​គ្រង សំដៅធ្វើឲ្យមានកំណែ​ទម្រង់ ក្នុងប្រព័ន្ធការងារឲ្យកា​ន់តែប្រសើរឡើង ស្របតាមគោ​លន​យោ​បាយរបស់រាជរដ្ឋាភិបាល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805390 នាក់