ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនមជ្ឈម​ណ្ឌលសំ​លេង​នៃសេចក្តីសង្ឃឹម
Sat,12 December 2020 (Time 08:18 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 376នាក់)


ខេត្តកណ្ដាល៖ឯកឧត្ដម គង់​ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធា​នគ​ណៈ​កម្មាធិ​ការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បាននាំយ​កអំណោយ​មនុស្សធម៌ ទៅឧបត្ថម្ភជូន​ដល់មជ្ឈមណ្ឌលសំលេង នៃសេចក្តីសង្ឃឹម នៅភូមិកំពង់​សំ​ណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល​។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បា​នពាំនាំមកនូ​វប្រសា​សន៍​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក លោក​ស្រីថ្នាក់​ដឹកនាំមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ដោយក្តីនឹករឭកក្រៃលែង និង​សូម​ឲ្យ​ថែទាំ​សុខ​ភាពឱ្យបា​នល្អ និងត្រូវប្រកាន់ខ្ជា​ប់នូវអនា​ម័យ៣ប្រការគឺ៖​រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយ​ត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹក​អាល់កុល ដើម្បីចូលរួម​ការពារការឆ្លងជំងឺផ្សេងៗ ពិសេស​ជំងឺកូវីដ-១៩។

ក្នុងនោះឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រមុខរាជរដ្ឋាភិបា​លកម្ពុជារបស់យើង សម្ដេចតេជោហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខ​ប្រជាព​លរដ្ឋទូទៅ ដោយបារម្ភគិតគូរ​ខ្លាចពលរដ្ឋមានជួបនូវបញ្ហាផ្នែកជីវភាពរស់នៅ ឬជំងឺឈឺ​ស្កាត់ផ្សេងៗ។

អំណោយដែលបា​នផ្តល់ជូន​មជ្ឈមណ្ឌលសំលេង​នៃសេចក្តីសង្ឃឹម រួមមាន៖អង្ករ២តោន ,មី៣០កេ​សតូច,ត្រីខ៣០០កំប៉ុង,ទឹកត្រី១០យួរ ,ទឹកស៊ីអ៊ីវ១០យួរ,សាប៊ូរូបសេក១៤៤ដុំ,ទឹកសុទ្ធ២០ដបធំ ស្មើនឹង៤០០លីត្រ,ម៉ាស់ ៥០០បន្ទះ,ទឹកអាល់កុល១កាន ស្មើនឹង៣០លីត្រ ,ថវិកាចំនួន២លានរៀល ។ចំពោះលោកគ្រូ អ្នកគ្រូដែលមើល​ការខុសត្រូវកុមារ១៥នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ,ចាស់​ជរាគ្មានទីពឹងចំនួន១០នាក់ ក្នុងម្នាក់ៗ​ទទួលបាន៤ម៉ឺនរៀល និងកុមារកំព្រា ៤០នាក់ ជូនក្នុង​២នាក់ៗ ចំនួន២ម៉ឺនរៀនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4188 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51895 នាក់
ខែនេះ :
510328 នាក់
3 ខែនេះ :
1050187 នាក់
សរុប :
17645280 នាក់