ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប​ញ្ជូនខ្លួន​ជនសង្ស័យចំនួន៣នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពា​ក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន
Sat,12 December 2020 (Time 05:25 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 318នាក់)


ខេត្តបន្ទាយមានជ័យ៖ជានសង្ស័យចំនួន៣នាក់​ដែល​ ជាប់ពា​ក់ព័ន្ធទៅនឹងករណី​ចែកចាយ​គ្រឿង​ញៀន​នោះ ត្រូវ​បានអាវុធហត្ថ បញ្ជូនខ្លួនទៅតុ​លាការខេត្តបន្ទាយមានជ័យ​នៅថ្ងៃទី​១២ ខែធ្នូ​ ឆ្នាំ២០២០ បន្ទាប់ពី​ឃាត់ខ្លួន​យកមកសាកសួរ។​

បើតាម​អាវុធហត្ថបាន​ឲ្យដឹងថា ក្រោយពីទទួលបា​នព័ត៌មា​នពីប្រជា​ពលរដ្ឋថា មានករណីចែក​ចាយគ្រឿងញៀន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹក​នាំកម្លាំងចុះធ្វើប្រតិបត្តិកា​រដល់​កន្លែងកើតហេតុ ហើយធ្វើការឃា​ត់ខ្លួនបាន​ជនសង្ស័យ​ម្នាក់ឈ្មោះ ជឿន បារាំង ភេទប្រុស អាយុ២៤ឆ្នាំ នឹងដកហូតវត្ថុតាងគ្រឿងញៀន ម្សៅក្រាមព​ណ៌សថ្លា​ចំនួន០៣កូនថង់ និងគ្រាប់ថ្នាំ​យ៉ាម៉ា​ចំនួន០៥គ្រាប់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ហើយសួរ​នាំទើបឈា​នដល់ការឃាត់ខ្លួន​ជនសង្ស័យបាន​ចំនួន០២នាក់បន្ថែមទៀត១/ឈ្មោះ ហឹម ភា ភេទប្រុស អាយុ៣៨ឆ្នាំ និង​២/ឈ្មោះ ហឹម ភាន ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ វេលាម៉ោង២១ និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធក្រុង បានឱ្យដឹងថា ក្រោយពីសាក​សួរចម្លើយរួ​ចមក ជនសង្ស័យម្នាក់ឈ្មោះ ជឿន បារាំង ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់នូវ​សារធាតុ​ញៀនដោយខុសច្បាប់ ចំណែកជនសង្ស័យ​០២នាក់ទៀតពាក់​ពាក់ព័ន្ធករណី ប្រើប្រាស់នូវសា​រធាតុដោយ​ខុសច្បាប់។ដោយបានចម្លើយ​សារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំ​នាញបទ​ល្មើសគ្រឿងញៀនអាវុធហត្ថក្រុង បានកសាង​សំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថ​ខេត្ត រួច​កកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុ​ធខេត្ត បញ្ជូនបន្ត​ទៅសាលាដំបូង​ខេត្ត ដើម្បីចាត់ការតា​មនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4428 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52135 នាក់
ខែនេះ :
510568 នាក់
3 ខែនេះ :
1050427 នាក់
សរុប :
17645520 នាក់