ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀង​ ទទួលអំ​ណោយ និងថ​វិកាមួយ​ចំនួនពីសប្បុរសជន ដើម្បីចូលរួមឧ​បត្ថម្ភ​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ១៩
Fri,11 December 2020 (Time 02:12 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដមម៉ែ​ន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០​ បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ)នៅសាលប្រជុំរំដួលអគារ ក សា​លាខេត្ត ដើម្បីចូលរួមឧប​ត្ថម្ភដល់រដ្ឋ​បាលខេត្ត ក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្ត។

អំណោយទាំ​ងនោះរួមមានៈអង្ករ២តោន មី២០កេស ត្រីខ២០ឡូ ម៉ាស២កេស ​ស្មើនឹង​៥០០០ម៉ាស អាល់កុល ៦០លីត្រ និងថវិកា១លានរៀល​។

នាឱកាសនោះឯកឧត្ដមអភិបាល​ខេត្ត បានមានប្រសាសន៍ថ្លែងនូវ​ការអរគុណចំពោះ លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលបា​នចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ក្នុងផ្តល់ឱ្យរ​ដ្ឋបា​លខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះ​សបញ្ជាក់ឱ្យ​ឃើញនូវកា​យវិការ​ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើ​ការជួយគ្នាក្នុងគ្រាលំបាក។

​ឯកឧត្តមអភិបាលខេត្តបាន​បញ្ជាក់ថា អំណោ​យដែល​បានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយក​ទៅចាត់​ចែងប្រើប្រាស់ក្នុងសកម្មភាព​នានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអ​ប់រំនូវវិធានការបង្ការ ទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រ​ជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាតស្រ​បតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3071 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50778 នាក់
ខែនេះ :
509211 នាក់
3 ខែនេះ :
1049070 នាក់
សរុប :
17644163 នាក់