ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាខេត្តត្បូង​ឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ លើកយករ​បៀបវារៈចំនួនបី​មកអនុម័ត
Do,02 Januar 2020 (Time 02:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តត្បូងឃ្មុំ៖នា​ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង​លោ​ក​ ហាក់ សុខមករា អភិបាលរងខេត្តបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អា​ណត្តិទី​៣ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈដែលបានលើ​កយកមកអនុម័តនាកិច្ចប្រជុំនោះ រួមមាន៖
១-ពិនិត្យនិងអនុម័ត​លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សាខេត្តត្បូងឃ្មុំ។ ២-ពិនិត្យ ពិភាក្សា និងអ​នុម័តលើសេចក្តីព្រាងរបាយការ​ណ៍រីកចម្រើន​ប្រចាំឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
៣-ពិនិត្យ ​ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៏វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុម​ប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ ២០១៩ និង៤- បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំ​នោះលោក ស៊ាក ឡេង បានលើកឡើងថា ដើម្បីឲ្យខេត្តត្បូងឃ្មុំមានការអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពនោះ ក្នុងនាមអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់​លើដល់ថ្នាក់​ក្រោ​ម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នា​នោះដែរលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានយក​ចិត្តទុកដាក់​ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហា​ប្រឈមនានាដែល​កើតមានឡើង​កន្លងមក ឲ្យទទួលបានលទ្ធផលល្អ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ និងកា​រអភិវឌ្ឍខេត្តត្បូងឃ្មុំរីកចម្រើនជាបន្តបន្ទាប់។

លោក ស៊ាក ឡេង ក៏បា​នជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបន្តបំ​ពេញ​ការងារ​ជំនាញរបស់ខ្លួនឲ្យបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់​ថ្នាក់ដឹកនាំឲ្យបាន​លឿន និងត្រឹមត្រូវច្បាស់លាស់។


លោក ហាក់ សុខមករា បានឲ្យដឹងថា ចំពោះការចុះជួយតាមមូលដ្ឋានរបស់ប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមា​នសារសំខាន់ណាស់ ក្នុងការដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់​ប្រជា​ពលរដ្ឋ​។ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រ​ភេទត្រូវពង្រឹងកិច្ចសហការ​ការពារសន្តិសុខសណ្តាប់សាធារណៈ ឲ្យបានល្អប្រសើរ ដើម្បីផ្តល់ឱកាសដ​ល់ប្រជាពលរដ្ឋប្រក​បរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវេលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8194 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145332 នាក់
ខែនេះ :
519089 នាក់
3 ខែនេះ :
1115292 នាក់
សរុប :
17637346 នាក់